កីឡាអន្តរជាតិ
អន្តរជាតិ
Tokyo Olympics៖ ជប៉ុន​ត្រៀម​២៤៧​លាន​ដុល្លារ​សម្រាប់​ការពារ​គ្រោះធម្មជាតិ​
20, Dec 2019 , 4:48 pm        
រូបភាព
​អ្នករៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ នៅ​ថ្ងៃ​សុក្រ​ទី​២០ ខែធ្នូ​នេះ ថា​ជប៉ុន​បានបង្ហាញ​កញ្ចប់​ថវិកា​ចុងក្រោយ​ចំនួន ១,៣៥ ពាន់​ពាន់​លាន​យ៉េន (១២,៦ ពាន់​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ប្រើ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២០​។ ប្រាក់​ដ៏​ច្រើន​នេះ គឺមាន​ចំនួន​កើតឡើង​កាលពី​ការបង្ហាញ​លើកដំបូង​ឆ្នាំមុន ព្រោះ​ត្រូវ​បន្ថែម​ការចំណាយ​ច្រើន​លើ​បញ្ហា​កម្តៅ​។​


 
​ក្រុមមន្ត្រី អះអាង​ទៀតថា​ថវិកា​ខាងលើ​មិនទាន់​រាប់បញ្ចូល​ចំនួន​ទឹកប្រាក់​ប្រមាណ ៣ ពាន់​លាន​យ៉េន (​ជាង​២៧​លាន​ដុល្លារ​) សម្រាប់​ការផ្លាស់ប្តូរ​កីឡា​រត់​ម៉ា​រ៉ា​តុង និង​កីឡា​ដើរទៅ​កាន់​ក្រុង Sapporo ទេ ខណៈដែល​ពួកគេ​កំពុងមាន​បញ្ហា​ប្រកែក​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)​។​
 
​ប្រាក់ចំណូល​ដែល​បានមកពី​ការឧបត្ថម្ភ​ក្នុងស្រុក និង​ការលក់​សំបុត្រ​បាន​កើនឡើង​ចំនួន ២៧៤​លាន​ដុល្លារ​អាមេរិក ដែល​ប្រាក់​ទាំងនេះ​ត្រូវ​យកទៅ​លៃលក​បន្ថែម​លើ​ទំនិញ ការដឹកជញ្ជូន ផ្នែក​សន្តិសុខ និង​រួម​ទាំ​វិធានការ​ទប់ស្កាត់​កម្ដៅ​ផង​។​
 
​ចំណោម​កញ្ចប់​លុយ​សរុប ១២,៦ ពាន់​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់ ២៤៧​លាន​ដុល្លារ​ត្រូវ​យកទៅ​ចំណាយ​លើ​ការដោះស្រាយ​ភាពអាសន្ន​ដែល​អាច​កើតមាន​ដោយ​គ្រោះមហន្តរាយធម្មជាតិ​។​
​ជុំវិញ​ការចំណាយ​នេះ អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ កំពុងមាន​បញ្ហា​ជាមួយ IOC ផងដែរ អំពី​តម្លៃ​នៃ​ការផ្លាស់ប្តូរ​កម្មវិធី​ម៉ា​រ៉ា​តុង​ទៅកាន់​ក្រុង Sapporo ដោយសារ​កា​កើន​កម្តៅ​។​
 
​យ៉ាងណាក៏ដោយ IOC បកស្រាយ​ថា ពួកគេ​មានការ​ប្រយ័ត្នប្រយែង​អំពី​ថ្លៃដើម​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ផ្សេងទៀត​លែង​ហ៊ាន​ដេញថ្លៃ និង​ដើម្បី​ជំ​រុង​ឲ្យ​ទីក្រុង​តូ​ក្យូ​កាត់បន្ថយ​ការចំណាយ និង​កម្មវិធី​កីឡា​ខ្លះ​។​
 
​សម្រាប់​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២៤ នៅ​ក្រុងប៉ារីស ដែល​បារាំង​ធ្វើ​ម្ចាស់ផ្ទះ បានបង្ហាញ​កញ្ចប់​ទឹកប្រាក់​បណ្តោះអាសន្ន​ក្នុងការ​រៀបចំ ចំនួន ៧,៦ ពាន់​លាន​ដុល្លារ ខណៈ អូឡាំពិក​ឆ្នាំ​២០២៨ នៅ Los Angeles សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ថវិកា​ចំនួន ៦,៩ ពាន់​លាន​ដុល្លារ​។ នេះ​បង្ហាញថា ជប៉ុន​ចំណាយ​ច្រើន​លើស​បារាំង និង​អាមេរិក​ដល់​ទៅ​ពាក់កណ្តាល​ឯណោះ​៕

Tag:
 Olympic
  តូ​ក្យូ
© រក្សាសិទ្ធិដោយ thmeythmey.com