អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង ប្រកាស​សម្រាក​វិស្សមកាល​២​សប្តាហ៍​
20, Dec 2019 , 5:37 pm        
រូបភាព
លោក Heng Swee Keat កាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីនាអំឡុងវត្តមាន​លោក លី សៀនឡុង
លោក Heng Swee Keat កាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីនាអំឡុងវត្តមាន​លោក លី សៀនឡុង
ដោយ: ថ្មីៗ
​លោកនាយក​រដ្ឋមន្ត្រី សិង្ហ​បុរី លី សៀន​ឡុង ត្រូវ​សម្រាក​វិស្សមកាល​ប្រចាំឆ្នាំ​រយៈពេល​ពីរ​សប្តាហ៍ ដោយ​គិតពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​ការប្រកាស​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​កាលពី​ថ្ងៃ​សុក្រ​។​

 
​តាម​ការផ្សាយ​របស់ CAN លោក Heng Swee Keat នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី នា​អំឡុង​អវត្តមាន​របស់លោក លី ចន្លោះ​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣ ខែមករា​។ បច្ចុប្បន្ន លោក Heng Swee Keat ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com