ជាតិ
នយោបាយជាតិ
CPP កំពុងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់គណៈកម្មការមហាជន គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កំពុងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន នៅថ្ងៃទី២១ ធ្នូនេះ
× ភ្នំពេញ៖ គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កំពុងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន នៅថ្ងៃទី២១ ធ្នូនេះ។
ការបើកសន្និបាតនេះ គឺគណបក្សលើកយកពីសមិទ្ធផលការងារ និងបញ្ហាដែលបានដោះស្រាយកន្លងមក ក៏ដូចជាផ្សព្វផ្សាយពីស្ថានភាពនយោបាយ ដល់ថ្នាក់ដឹកនាំ គណៈចលនាមហាជនតាមបណ្តាក្រសួង-ស្ថាប័ន ទូទាំងប្រទេស។
សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំសន្និបាតនេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនា ជាង២០០០នាក់។សន្និបាតនេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com