អត្ថបទពាណិជ្ជកម្ម
ផលិតផល Hada Labo របស់​ជប៉ុន​ដាក់​សម្ពោធ​នៅ​ AEON​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ជាច្រើន​
21, Dec 2019 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
Hada Labo ផលិតផល​ថ្មី​ចិញ្ចឹម​ស្បែ​កមុខ​ឈានមុខ​គេ បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ​លើ​ទឹកដី​កម្ពុជា​។ ការសម្ពោធ​របស់​ផលិតផល​ថែរក្សា​ស្បែ​កមុខ Hada Labo ដែលជា​ផលិតផល​លេខ​១ ពី​ប្រទេស​ជប៉ុន មាន​ដាក់​បង្ហាញ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទៅ​២០ ខែធ្នូ ឆ្នាំ ២០២០ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​៩​យប់​។
 
​ក្នុងថ្ងៃនេះ​ដែរ ផលិតផល Hada Labo ក៏មាន​កម្មវិធី​ពិសេស​សម្រាប់​មិត្ត​នារី​ដែល​បាន​ជាវ​អស់​US$35 នឹង​ទទួលបាន​កាបូប​ពី Travel Kits សម្រាប់​ដាក់​ផលិតផល​ដ៏​ស្រស់ស្អាត​មួយ ព្រមទាំង​ទទួលបាន​ការ​ផាត់មុខ​ពី​អ្នកជំនាញ​ឯកទេស​ដោយ​ឥតគិតថ្លៃ​។​
 
​ផលិតផល​ដែលមាន​ឈ្មោះ​ល្បី​ទាំងនេះ បានដាក់​បង្ហាញ​លក់ ថែមទាំង​មានការ​បើក​ពិនិត្យ​ស្បែ​កមុខ ការតុបតែង​ខ្លួន​ជាមួយ​អ្នកជំនាញ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​តារាចម្រៀង​ល្បីៗ​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។​


 
Hada Labo ប្រើ​បច្ចេកវិទ្យា​ថ្មី​របស់​ជប៉ុន​ពិតៗ ធ្វើឱ្យ​ស្បែ​កមុខ​មាន​សំណើម ភ្លឺ និង​ទន់​រលោង​ស្រស់ថ្លា​ចេញពី​ខាងក្នុង ដោយសារតែ​SHA និង​HA ដែល​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម ថែរក្សា​ភាពស្រស់ថ្លា​របស់​ស្បែក​។ បងប្អូន​មិត្ត​នារី​ទាំងអស់ អា​ចរក​ជាវ​បាន​រាល់​បញ្ជរ​របស់​ផលិតផល​Rohto ក៏ដូចជា​នៅក្នុង​ផ្សារ​ទំនើប Super Market និង​បណ្តា​ស្តង់​លក់​ផលិតផល ថែរក្សា​ស្បែក​នានា នៅក្នុង​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ​។​
 
​គួរ​បញ្ជាក់ដែរថា Hada Labo ជា​ផលិតផល​លក់ដាច់​ជាងគេ​បំផុត​នៅ​ប្រទេស​ជប៉ុន ជាពិសេស​សម្រាប់​ប្រភេទ lotion គឺ​១​ដប​លក់ដាច់​ក្នុង​រយៈពេល​២​វិនាទី​!






 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com