ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នៃ​ទឹកដោះគោ​ចំពោះ​សុភាពនារី​
21, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​ទឹកដោះគោ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​នារី​គ្រប់រូប​? វា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ តើ​មាន​អ្វីខ្លះ​?

 
  1. ​បើ​នារី​ផឹក​ទឹកដោះគោ​ច្រើន នោះ​ស្បែក​អ្នកនឹង​ស និង​មិន​ស្ងួត​ឡើយ ព្រោះ​វា​មាន​វីតាមីន​A ជាងនេះទៅទៀត អ្នកនឹង​មិនកើត​ស្នាម​អាចម៍រុយ​ទៀតផង​។​
  2. ​បើ​អ្នក​ផឹក​ទឹកដោះគោ​ច្រើន សក់​អ្នកនឹង​ដុះ​លឿន ហើយ​ស្អាត​ទៀតផង ព្រោះ​នៅក្នុង​ទឹកដោះគោ​មាន​វីតាមីន​B2 ដែល​ល្អ​ចំពោះ​សក់​អ្នក​។​
  3. ​ទឹកដោះគោ​អាចជួយ​ឱ្យ​មុខ​អ្នក​មិនសូវមាន​ខ្លាញ់ ដូចនេះ​អ្នកនឹង​មិនសូវ​កើតមុន​ឡើយ ក្រោយ​ពេលដែល​អ្នក​ផឹក​ទឹកដោះគោ​ច្រើន​។​
  4. ​បើ​អ្នក​ផឹក​វា​ច្រើន នោះ​អ្នក​នឹងមាន​រាង​ដ៏​ស្អាត​មួយ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាចធ្វើឱ្យ​រូបរាង​អ្នក​ស្អាត និង​មិន​ងាយ​ធាត់​ទៀតផង​។​
  5. ​ទឹកដោះគោ​មិន​ត្រឹមតែ​ជំនួយ​ដល់​សម្រស់​អ្នក វា​ថែមទាំង​ធ្វើឱ្យ​ឆ្អឹង​អ្នក​ល្អ​ទៀតផង ដោយសារ​វា​មាន​កាល់ស្យូម​នៅក្នុង​នោះ​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com