ជាតិ
ពីនេះ ពីនោះ
ការបំពាក់​ស្លាក​សញ្ញា​ដើម្បី​តាមដាន និង​លែង​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ចូលក្នុង​ទន្លេមេគង្គ​វិញ​
21, Dec 2019 , 7:39 pm        
រូបភាព
  ​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន កំពុង​រៀបចំ​លែង​ត្រី​គល់រាំង​មួយ​ក្បាល ចូលទៅក្នុង​ទន្លេមេគង្គ កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ បន្ទាប់ពី​បាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ដើម្បី​តាមដាន ពី​ចម្ងាយ​ផ្លូវ​ធ្វើចរាចរ និង​ការលូតលាស់​របស់​វា រាប់​ចាប់​ពីថ្ងៃ​ដែល​បាន​លែង រហូតដល់​ថ្ងៃ​ដែល​ត្រូវ​ចាប់​វា​បានមក​វិញ​។ គួរ​បញ្ជាក់ថា ត្រី​គល់រាំង ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។  រូបភាព​៖ ឈុត ឈា​ណា

ដោយ: ថ្មីៗ
​ត្រី​គល់រាំង និង​ប្រភេទ​ត្រី​ប្រា​ជាច្រើន​ក្បាល ដែលជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូន ត្រូវបាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ដើម្បី​តាមដាន និង​លែង​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ ដោយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​។ គួរ​បញ្ជាក់ថា កាលពី​២​ឆ្នាំ​កន្លងទៅ ត្រី​ទាំងនេះ ដែល​នៅ​តូចៗ​នៅឡើយ ត្រូវបាន​គម្រោង​ប្រមូលបាន​ពី​ប្រជា​នេសាទ ដែល​ពួកគាត់​ចាប់បាន​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មិន​ស្របច្បាប់ យកទៅ​ថែបំប៉ន​នៅក្នុង​ស្ថានីយ៍​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ បាទី ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​គម្រោង​បាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់ និង​លែង​ត្រី​ប្រភេទ​ជិត​ផុត​ពូជ ចូលទៅក្នុង​ទន្លេមេគង្គ​វិញ ដោយមាន​ការចូលរួម​លែង​ដោយផ្ទាល់ ពី​សំណាក់​ប្រធាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន និង​ក្រុមការងារ​។

សូម​ទស្សនា​វីដេអូ​ក្លី​ប​ស្តីពី​សកម្មភាព​ទាំងនេះ​ដូចតទៅ​៖ 
 
© រក្សាសិទ្ធិដោយ thmeythmey.com