ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំបូន្មាន​ដើម្បី​សក់​កាន់តែ​ស្រស់ស្អាត​
22, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​សក់​ដែល​រលោង និង​ភ្លឺ​ចែងចាំង​មិនមែនជា​រឿង​ដែល​ពិបាកធ្វើ​នោះទេ​។ ផលិតផល និង​វិធីសាស្ត្រ​ដែល​អ្នក​ប្រើ​ដើម្បី​សម្អាត​សក់​អាច​ប្រើ​ជាមួយគ្នា​បាន​។ យ៉ាងណាមិញ យក​ល្អ​គួរតែមាន​វិធី​ដូចខាងក្រោម​នេះ​បន្ថែម​ទៀតផង​៖

 
  • ​បើ​សក់​អ្នក​កំពុងតែ​ចេញ​ជាតិ​ប្រេង​ច្រើន ចូរ​ឧស្សាហ៍​លាង​សម្អាត​វា​ជា​ញឹកញាប់​
  • ​ចូរ​ប្រើ​សាប៊ូ​រៀង​ខាប់​បន្តិច​ដើម្បី​ម៉ាស្សា​លើ​ស្បែកក្បាល​
  • ​ចូរ​ប្រើ​ក្រែ​ម​អប់​សក់​ក្រោយពី​កក់សក់​រួច​ជានិច្ច​
  • ​ប្រើ​ក្រែ​ម​អប់​សក់​ឲ្យ​ខាប់​បន្តិច​ពេល​លាប​លើ​ចុង​សរសៃសក់​
  • ​ចូរ​ជ្រើសរើស​សាប៊ូកក់សក់ និង​ក្រែ​ម​អប់​សក់​ដែល​ត្រូវ​នឹង​ប្រភេទ​សក់​ក្បាល​ផង​
  • ​ចូរ​ការពារ​សក់​ផង​នៅពេល​អ្នក​ហែល​ទឹក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com