ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការរំលូតកូន ៖ អ្វីដែលអ្នកគួរដឹង
× តើអ្នកដឹងទេថា ការរំលូតកូន គឺជានីតិវិធីវះកាត់ទូទៅបំផុតសម្រាប់ស្ត្រីនៅសហរដ្ឋអាមេរិក? ការរំលូតកូន គឺជារឿងធម្មតាទេ ដែលស្ត្រី ៣ នាក់ក្នុងចំណោម ១០ នាក់នៅសហរដ្ឋអាមេរិកមានការរំលូតកូននៅពេលពួកគេមានអាយុមុន ៤៥ ឆ្នាំ។ ការរំលូតកូន គឺជានីតិវិធីមួយដែលបញ្ចប់ការមានផ្ទៃពោះ។ មានជម្រើសរំលូតកូនខុសៗគ្នាដែលអាស្រ័យលើរយៈពេលដែលអ្នកមាននៅតាមផ្ទៃពោះ។ ជម្រើសទាំងនេះរួមមានទាំងវិធីសាស្ត្ររំលូតកូនតាមវេជ្ជសាស្ត្រ និងវះកាត់។
ទិដ្ឋភាពទូទៅនៃការរំលូតកូន
ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកមានជំរើស។ ប្រសិនបើអ្នកកំពុងព្យាយាមសំរេចថាតើការរំលូតកូន គឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នកការយល់ដឹងអំពីជម្រើសនៃការរំលូតកូនរបស់អ្នកអាចជួយអ្នកក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។ ការរំលូតកូន អាចត្រូវបានអនុវត្តពេញមួយពេលមានផ្ទៃពោះ។ ប៉ុន្តែការរំលូតកូនភាគច្រើនកើតឡើងក្នុងកំឡុងពេល ១២ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ថាតើជម្រើសរំលូតកូនមួយណាដែលអ្នកជ្រើសរើសភាគច្រើនទំនងជាផ្អែកលើរយៈពេលដែលអ្នកមានផ្ទៃពោះ។
អ្នកមានជម្រើសរំលូតកូនដំបូងចំនួន ៣ ដែលអាចបញ្ឈប់ការមានផ្ទៃពោះប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វិធីរំលូតកូនទាំងនេះអាចត្រូវបានអនុវត្តក្នុងត្រីមាសទី ១ នៃការមានផ្ទៃពោះរបស់អ្នក (១-១២ សប្តាហ៍)។
ជម្រើសនៃការរំលូតកូនដោយការវះកាត់ត្រូវបានប្រើជាធម្មតាក្នុងត្រីមាសទី ២ នៃការមានផ្ទៃពោះ – ប្រហែល ១០ ភាគរយនៃការរំលូតកូនកើតឡើងនៅពេលអ្នកស្ថិតក្នុងត្រីមាសទី ២ ។
ជម្រើសនៃការពន្លូតកូននៅត្រីមាសដំបូង គឺជានីតិវិធីវេជ្ជសាស្ត្រដែលមានសុវត្ថិភាពបំផុត – មានហានិភ័យតិចជាង ០.០៥% ចំពោះផលវិបាកធំៗណាមួយ។ ជាទូទៅការរំលូតកូននៅត្រីមាសទី ២ ច្រើនតែមានហានិភ័យច្រើនជាងការរំលូតកូននៅត្រីមាសទី ១។
កុំបំភាន់ដោយពាក្យចចាមអារ៉ាមថា ការរំលូតកូនអាចបណ្តាលឲ្យមានជំងឺមហារីកសុដន់ ឬបញ្ហាសុខភាពផ្លូវចិត្ត។ នេះគឺជាការមិនពិតទេ! សមាគមន៍ចិត្តសាស្ត្រអាមេរិកនិយាយថា គ្មានភស្តុតាងណាដែលបង្ហាញថាការរំលូតកូននឹងបង្កបញ្ហាសុខភាពផ្លូវចិត្តនោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com