តើ​គេ​ប្រើពាក្យ​«​ទេសចរ​» និង​«​ទេសចរណ៍​»​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
តើ​គេ​ប្រើពាក្យ​«​ទេសចរ​» និង​«​ទេសចរណ៍​»​ខុសគ្នា​ដូចម្តេច​?
23, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើប្រាស់​នូវ​ពាក្យ «​ទេសចរ​» និង ពាក្យ «​ទេសចរណ៍​» មិន​ដូចគ្នា​ទេ​។ ពាក្យ «​ទេសចរ​» ត្រូវបាន​ប្រើប្រាស់ ដោយ​សំដៅ​ទៅលើ​មនុស្ស​។ រីឯ ពាក្យ «​ទេសចរណ៍​» វិញ គឺ​សំដៅ​ទៅលើ​សកម្មភាព​នៃ​ការដើរ​កម្សាន្ត នៅ​កន្លែង​ណាមួយ​។


 
 
​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​ទេសចរ​» គឺជា​ជន​អ្នកធ្វើដំណើរ​លំហែ​កម្សាន្ត​។ ឧទាហរណ៍​ថា​៖«​ជា​រៀងរាល់ឆ្នាំ ទេសចរ​បរទេស​រាប់​លាន​នាក់ បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​ទាក់ទាញ​និង​ចាប់អារម្មណ៍​ជាងគេ សម្រាប់​ពួក​ទេសចរ​បរទេស​ទាំងនោះ គឺ​ប្រាសាទបុរាណ​របស់​ខ្មែរ ជាពិសេស​ប្រាសាទ​អង្គ​វត្ត​»​។​
 
​ចំណែកឯ «​ទេសចរណ៍​» គឺជា​ការធ្វើដំណើរ​កម្សាន្ត​លំហែចិត្ត​នៃ​ជនបរទេស​។ នេះ​ជាការ​ពន្យល់​នៅក្នុង​វចនានុក្រម សម្តេច ជួន ណាត ដដែល​។ ឧទាហរណ៍​ថា​៖«​វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​អាច​ពង្រឹង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​»​។ គេ​ប្រើពាក្យ​«​ទេសចរណ៍​»​សំដៅលើ​ទីកន្លែង​ផងដែរ ជា​ឈ្មោះ​ក្រសួងទេសចរណ៍ ដែល​ទទួលបន្ទុក​ផ្នែក​សក្តា​នុ​ពុល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​។ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com