ជាតិ
ព្រះមហាក្សត្រតែងតាំងអ្នកស្រី នាង ផល្លា ជាទីប្រឹក្សាក្រសួងអប់រំ អ្នកស្រី នាង ផល្លា នាយិការវិទ្យាស្ថានជាតិអប់រំពិសេស
× ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈដល់អ្នកស្រី នាង ផល្លា ជាទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា ឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៤ ធ្នូ។
អ្នកស្រី នាង ផល្លា បច្ចុប្បន្នគឺជានាយិកាវិទ្យាស្ថានជាតិអប់រំពិសេស ដែលទទួលបន្ទុកសិស្សមានពិការភាព ដូចជាគថ្លង់និងពិការភ្នែកជាដើម ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា។ ធ្លាប់ធ្វើការក្នុងអង្គការគ្រួសារថ្មី អស់រយៈពេលប្រមាណ ៣០ឆ្នាំ អ្នកស្រី នាង ផល្លា បានរួមចំណែកច្រើន ក្នុងដំណើរការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងចំណេះដឹងរបស់កុមារមានពិការភាព។
អង្គការគ្រួសារថ្មី ជាអង្គការបរទេសមួយ ដែលបានជួយកុមារក្រក្រី និងកុមារមានពិការភាព ឱ្យពួកគេមានអាហារ និងទទួលបានការអប់រំដូចកុមារទូទៅ ព្រមទាំងបង្ហាត់ពួកគេឱ្យមានជំនាញសិល្បៈ ដូចជាតន្ត្រី និងរបាំ ជាដើម ដើម្បីឱ្យពួកគេអាចចិញ្ចឹមខ្លួនបាន៕
Tag:
នាង ផល្លា
អប់រំ
តែងតាំង
ក្រសួងអប់រំ
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com