ក្នុងកម្មវិធីបុណ្យសមុទ្រនេះ មានការរៀបចំការប្រកួតកីឡាជាច្រើនប្រភេទ ដូចជា ប្រដាល់ រត់ប្រណាំង ជិះកង់ និងប្រណាំងម៉ូតូទឹកជាដើម។ ក្រៅពីនេះក៏មានស្ដង់លក់ទំនិញ -ម្ហូបអាហារ ជាពិសេសអាហារតាមដងផ្លូវ «Street Food» ទៀតផង។ បុណ្យសមុទ្រលើកទី៨នេះ ត្រូវបានគេរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើនឡើងជាងឆ្នាំមុនៗ។