កម្មវិធីប្រគល់ពានរង្វាន់ អ្នកធុរកិច្ចឆ្នើម ១០០០ពាន ប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅបានមកដល់ហើយ ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសសម្រាប់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។ តើនរណានឹងក្លាយជាម្ចាស់ពានរង្វាន់ដ៏អស្ចារ្យទាំងអស់នេះ? កម្មវិធីដ៏វិសេសវិសាលមួយនេះត្រូវបានរៀបចំយ៉ាងប្រណិតបំផុត សម្រាប់ទទួលស្វាគមន៍ម្ចាស់ពានរង្វាន់ និងភ្ញៀវកិត្តយសក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះផងដែរ។
បើយោងតាមគណនីហ្វេសប៊ុករបស់ លោក ឧញ្ញ៉ា អ៊ុច សម្បត្តិ បានមានប្រសាសន៍ថា៖ «នៅក្នុងកម្មវិធីដែលអស្ចារ្យបំផុត គឺមានការផ្តល់ជូនផ្ទះវីឡាបែបថៃចំនួន ៣ខ្នង នឹងរថយន្តស៊េរីទំនើប Land Cruiser ១គ្រឿងថែមទៀតផង។ តើនរណាទៅដែលនឹងក្លាយជាម្ចាស់ផ្ទះវីឡាដ៏ស្គឹមស្គៃ និងរថយន្តស៊េរីទំនើបទាំងអស់នេះ។»
លោកឧកញ្ញាបានបន្ថែមទៀតថា «កម្មវិធីដ៏អស្ចារ្យនេះនឹងចាប់ផ្តើមពីម៉ោង ១១ ព្រឹករហូតដល់ម៉ោង ១១ យប់ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ដែលមានទីតាំងនៅ ឌឺព្រីមៀសែនសុខ អាគារ G និង F។ ជាមួយគ្នានេះផងដែរ យើងក៏មានលក់សំបុត្រចំនួន ៣០០ សន្លឹកជូនសម្រាប់ភ្ញៀវកិត្តិយសដែលចង់ចូលរួមក្នុងកម្មវិធី នឹងចង់ឃើញមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះផងដែរ សម្រាប់ភ្ងៀវកិត្តិយសដែលចង់ជាវ សំបុត្រថ្ងៃនេះគឺតម្លៃ ៥0 ដុល្លារក្នុងម្នាក់ (ផ្តល់ជូនអាហារបែបអភិជន)។»
គូសបញ្ចាក់ថា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនដែលមានសមាជិករាប់ពាន់នាក់ នឹងជាក្រុមហ៊ុនដែលមានផលិតផលល្អៗជាច្រើនប្រភេទ ហើយមានស្តង់ដាត្រឹមត្រូវនិងទទួលស្គាល់ពីក្រសួង រួមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។ លើសពីនេះទៅទៀតក្រុមហ៊ុនបានបង្ហាត់បង្រៀនដល់សមាជិកគ្រប់រូបរបស់ខ្លួនឱ្យមានការលក់កាន់តែអស្ចារ្យ និងកាន់តែខ្លាំង។ ហើយកន្លងមកសមាជិករបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅបានទទួលបានភាពជោគជ័យជាច្រើននាក់មកហើយ៕
សូមទំនាក់ទំនងជាវសំបុត្រតាមរយះលេខទូរស័ព្ទ:
1. លោកស្រី ស្រីមុំ លីជីង 0974050375
2. លោកស្រី សោម សួគ៌ពណ្ណារី 085966548
3. ឧកញ៉ា អ៊ុច បុទុម 077801180 / 0968789555
4. លោកស្រី យេន សម្ផស្ស 0888898094/098470032
5. លោកស្រី ស៊ីម ស្រីមុំ 0887949999 /0963686666