ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Rodtang ឡើង​ការពារ​ខ្សែក្រវាត់​ជាថ្មី​ទល់ Haggerty ក្នុងជំនួប​សងសឹក​នៅ​បាងកក
22, Dec 2019 , 9:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​
​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon រហស្សនាម «The Iron Man» នឹង​ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE flyweight Muay Thai World Title កីឡាករ Jonathan Haggerty ក្នុងជំនួប​សងសឹក​។ ពួកគេ​នឹង​ជួបគ្នា​នៅ​សង្វៀន  Impact Arena ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០២០ ក្នុង​កម្មវិធី ONE: A NEW TOMORROW​។

 
​គួរ​ដឹងថា Rodtang ដណ្ដើមបាន​ខ្សែក្រវាត់​បាន​កាន់កាប់​ខ្សែក្រវាត់ NE flyweight Muay Thai World Title បន្ទាប់ពី​រូបគេ​យកឈ្នះ​កីឡាករ​មកពី​ចក្រភព​អង់គ្លេស Jonathan Haggerty ដោយ​ពិន្ទុ​ពិន្ទុ​កាល​ខែ សីហា ឆ្នាំ​២០១៩ ក្នុង​កម្មវិធី ONE: DAWN OF HEROES ពេល​រៀបចំ​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ 


 
​បន្ទាប់ពី​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក​កីឡាករ​វ័យ​២២​ឆ្នាំ​លំដាប់​ពិភពលោក Rodtang បានទទួល​ជ័យជម្នះ​២​លើក​ជាប់​គ្នា​ដោយ Saeksan Or. Kwanmuang ដោយ​ពិន្ទុ និង ឈ្នះ​ពិន្ទុ​កីឡាករ​ប្រេ​ស៊ី​ល​Walter Goncalves ក្នុងជំនួប​ការពារ​ខ្សែក្រវាត់​លើកដំបូង​របស់ខ្លួន​ពី​កម្មវិធី ONE: CENTURY កាល​ថ្ងៃទី ១៣ តុលា នៅ​ប្រទេស​ជប៉ុន​។ 


 
​បែបណា​ក្ដី Haggerty មិនទាន់បាន​ប្រកួត​ទាល់តែសោះ ក្រោយ​របូត​ខ្សែក្រវាត់​លើ​ដៃ Rodtang នា​ខែ សីហា​។ មុន​របូត​ខ្សែក្រវាត់​រូបគេ​បាន​យកឈ្នះ Sam-A Gaiyanghadao និង Joseph Lasiri ដោយ​ពិន្ទុ​។ 
 
​ចំណែក​គូ​ឯក​រង​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន Stamp Fairtex ត្រូវ​ប្រឈម​នឹង​កីឡាការិនី​ឥណ្ឌា Puja Tomar ក្នុង​កម្មវិធី​ប្រកួត​គុន​ចម្រុះ ឬ MMA ក្នុង​ប្រភេទ​ទម្ងន់ Atomweight​។ ក្រៅពីនោះ​មានការ​ចាប់​គូប្រកួត​ខ្លាំងៗ​ដូចជា MMA, មួយ​ថៃ និង kickboxing​។ 
 
​គូប្រកួត​ក្នុង​កម្មវិធី ONE: A New Tomorrow:
 
Rodtang vs Haggerty 2 fight card
Flyweight Rodtang Jitmuangnon vs. Jonathan Haggerty (Muay Thai)
52.2 kg Stamp Fairtex vs. Puja Tomar (MMA)
56.7 kg Maira Mazar vs. Ayaka Miura (MMA)
83.9kg Raimond Magomedaliev vs. Joey Pierotti (MMA)
56.7 kg Ramon Gonzales vs. Elipitua Siregar (MMA)
70.3 kg Thanh Le vs. Ryogo Takahashi (MMA)
70.3 kg Ma Jia Wen vs. Shinechagtga Zoltsetseg (MMA)
65.8 kg Han Zi Hao vs. Mehdi Zatout (Muay Thai)
65.8 kg Sangmanee Sathian MuayThai vs. Kenta Yamada (Muay Thai)
65.8 kg Muangthai PK.Saenchaimuaythaigym vs. Brice Delval (Muay Thai)
65.8 kg Liam Harrison vs. Mohammed Bin Mahmoud (Muay Thai)
65.7 kg Victor Pinto vs. Adam Noi (Kickboxing)
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 

© រក្សាសិទ្ធិដោយ thmeythmey.com