អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Daikin នាំចូល​ម៉ាស៊ីនត្រជាក់​នៅ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ​ហើយ​!
22, Dec 2019 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Daikin ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩២៤ ហើយ​បន្ទាប់ពី​បង្កើតបាន ៩៥ ឆ្នាំ ផលិតផល Daikin ឥឡូវ​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ជាង ១៥០ ។ មាន​និ​យោ​ជិ​ក ៧៦.០០០ នាក់​កំពុងធ្វើការ​នៅតាម​មូលដ្ឋាន​ផលិតកម្ម​ចំនួន ១០០ ទូទាំង​ពិភពលោក​និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ២៩១ ។ Daikin ផ្តោត​សំខាន់​លើ​អាជីវកម្ម​ម៉ាស៊ីនត្រជាក់ ហើយ​ឈរ​នៅ​៩០​ភាគរយ​នៃ​អាជីវកម្ម​សរុប​ខណៈដែល​នៅសល់​មាន ៨​ភាគរយ​នៃ​អាជីវកម្ម​គីមី​ទាក់ទង​នឹង​ឧស្ម័ន និង ២​ភាគរយ​នៃ​អាជីវកម្ម​ផ្សេងទៀត​។
 
Daikin គឺជា​ក្រុមហ៊ុន​ផលិត​តែមួយគត់ ដែល​ចូលរួម​ក្នុង​គ្រប់ផ្នែក​នៃ​ការផលិត ការលក់ និង​សេវាកម្ម​នៃ​ផលិតផល​ម៉ាស៊ីនត្រជាក់​ប្រព័ន្ធ​និង​ឧស្ម័ន​ជាច្រើន​។ ការលក់​នៅក្រៅ​ប្រទេសរ​បស់ Daikin ឥឡូវនេះ​មាន​ចំណែក ៧៦ ភាគរយ​នៃ​ប្រាក់ចំណូល​សរុប​របស់ Daikin ខណៈដែល​ក្រុមហ៊ុន​កំពុង​បន្ត​ពង្រីក​អាជីវកម្ម​សកល​របស់​ក្រុមហ៊ុន​។​
 
​យោងតាម​ផែនការមេ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ Daikin ក្នុង​ពិភពលោក ទីផ្សារ​ឥណ្ឌូចិន​ដូចជា កម្ពុជា ឡាវ និង​ភូមា គឺជា​ចំណុច​ផ្តោត​បន្ទាប់​របស់​ក្រុមហ៊ុន​។ ដោយសារ​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា និង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ៧ ភាគរយ​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ Daikin បាន​កំណត់ថា ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​កំណើន​នៅក្នុង​ទីផ្សារ​ដែលមាន​ភាព​សក​ម្ម ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​និង​អចលនទ្រព្យ​។ ការ​ជ្រៀតចូល​ម៉ាស៊ីនត្រជាក់​នៅក្នុង​ទីផ្សារ​នេះ​បញ្ជាក់​បន្ថែមទៀត​អំពី​សក្តានុពល​ទីផ្សារ​ដែល​មិនទាន់បាន​អនុវត្ត​។ 


 
Daikin មាន​គោលបំណង​ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​ម៉ាស៊ីនត្រជាក់​ល្អ​បំផុត​ក្នុង​កិច្ច​គាំទ្រ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក ជាពិសេស​នៅក្នុង​គម្រោង​ធំៗ​និង​ផ្នែក​លក់រាយ​តាមរយៈ​បណ្តាញ​លក់​របស់​ពួកគេ​។ តាមរយៈ​ការបង្កើត​ការិយាល័យ​សាខា​នៅ​ប្រទេស​កម្ពុជា Daikin អាច​ផ្តល់នូវ​ការគាំទ្រ​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​ជា​បន្តបន្ទាប់ ដូចជា​គម្រោង​ការគាំទ្រ​បច្ចេកទេស​,​ការបណ្តុះបណ្តាល​និង​ការគាំទ្រ​សេវាកម្ម​លក់​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​អ្នក​ដំឡើង អ្នកលក់​និង​អ្នកម៉ៅការ ទីប្រឹក្សា​គម្រោង​អ្នក​រចនា គម្រោង​និង​ម្ចាស់​អគារ​។​
 
Daikin មាន​គោលបំណង​បណ្តុះបណ្តាល ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ​ក្នុងស្រុក​តាមរយៈ​សិក្ខាសាលា​ដែល​ផ្តល់នូវ​ចំណេះដឹង​អំពី​ផលិតផល បច្ចេកទេស​និង​ការប្រើប្រាស់​ក៏ដូចជា​ស្តង់ដារ​សេវាកម្ម​ប្រកបដោយ​គុណភាព​។ ជាមួយនេះ Daikin អាច​កសាង​រូបភាព​អាជីព​ហើយ​ក្នុងពេល​តែមួយ​ជាមួយ​ការពង្រីក​ការយល់ដឹង​អំពី​គុណភាព​របស់ Daikin ទៅកាន់​ទីផ្សារ​។ នៅ​ទីបំផុត​អតិថិជន​នឹងមាន​ការរំពឹង​ខ្ពស់​លើ​ប្រសិទ្ធភាព និង​គុណភាព​នៃ​ម៉ាស៊ីនត្រជាក់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទីផ្សារ​ទាំងមូល​។​
 
Daikin មាន​ផលិតផល Inverter ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​និង​អាច​ជឿទុកចិត្ត​បាន​សម្រាប់​ការប្រើប្រាស់​ក្នុង​លំនៅដ្ឋាន ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន និង​ប្រព​ន្ធ័​ម៉ាស៊ីន​ដ៏​សំបូរបែប និង​សន្សំសំចៃ​បាន​ខ្ពស់​បើ​ប្រៀប​នឹង​ម៉ាស៊ីនត្រជាក់​ជំនាន់​មុន​។ សម្រាប់​ការប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម Daikin បាន​បង្កើត​បច្ចេកវិទ្យា​សង់​ត្រា​ល VRV ចាប់តាំងពី​ឆ្នាំ ១៩៨២ នៅ​ប្រទេស​ជប៉ុន​។ ចាប់តាំងពី​ពេលនោះ​មក Daikin បាន​វិនិយោគ​ឥតឈប់ឈរ​នៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដើម្បី​កែលម្អ​ផលិតផល​ដែលមាន​ស្រាប់​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។ បច្ចេកវិទ្យា VRV-A និង X ចុងក្រោយ​ក៏ត្រូវ​បាន​កែលម្អ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​។​


 
Daikin ក៏​ជា​អ្នកផ្តល់​នូវ​ដំណោះស្រាយ​ដែល​ផ្តោត​សំខាន់​លើ​ប្រព័ន្ធគ្រប់គ្រង​ខ្យល់​ខាងក្នុង​គេហដ្ឋាន​ដ៏​មាន​គុណភាព​។ ម៉ាស៊ីនត្រជាក់​រួមចំណែក​ប្រហែល ៥០ ភាគរយ​នៃ​ការប្រើប្រាស់​ថាមពល​របស់​អាគារ​ដែ​ល​ធ្វើឱ្យ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការគ្រប់គ្រង​ថាមពល​របស់​អគារ​។ ជាមួយនឹង​ដំណោះស្រាយ​គ្រប់គ្រង​ឧបករណ៍​បញ្ជា​ជាច្រើន​អាច​ត្រូវបាន​ប្រើ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ចៀសវាង​ការ​ខ្ជះខ្ជាយ ដែល​មិនចាំបាច់​នៃ​ម៉ាស៊ីនត្រជាក់ សម្រាប់​អាកប្បកិរិយា​របស់​អ្នកប្រើប្រាស់​ដូចជា​កំណត់​សីតុណ្ហភាព​ទាប​ពេក ឬ​ភ្លេច​បិទ​ម៉ាស៊ីនត្រជាក់​។ ជាមួយ​ផលិតផល​មាន​ប្រសិទ្ធភាព​ទាំងអស់នេះ​និង​ការគ្រប់គ្រង​ឆ្លាត​វៃ Daikin មាន​ទំនុកចិត្ត​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម​ថាមពល​នៅលើ​ទីផ្សារ​។​
 
​សារធាតុ​ធ្វើ​ឲ្យ​ត្រជាក់​ផ្សេងៗ​គ្នា​ជាច្រើន​ត្រូវបាន​ប្រើ នៅក្នុង​ម៉ាស៊ីនត្រជាក់​រហូតមក​ដល់ពេល​បច្ចុប្បន្ន​ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​នានា​កាន់តែ​តឹងរឹង​ខ្លាំង​ឡើង​សម្រាប់​បរិស្ថាន​ពិភពលោក ដោយសារតែ​កម្មវិធី​សារ​ម៉ុង​ត្រេ​អាល់​នៅ​ឆ្នាំ​១៩៨៧ និង​កម្មវិធី​សារ​ក្យូ​តូ​ក្នុង​ឆ្នាំ​១៩៩៧ ដែលជា​លទ្ធផល​បាន​ផ្លាស់ប្តូរ​ទៅជា​ឧស្ម័ន​ដែលមាន​ផលប៉ះពាល់​ទាប​ជាង​នេះ​។ Daikin បានជ្រើសរើស​ឧស្ម័ន R32 ជា​ឧស្ម័ន​ថ្មី​ចុងក្រោយ​សម្រាប់​ឧស្សាហកម្ម​ម៉ាស៊ីនត្រជាក់​របស់ខ្លួន ដែល​មិន​ត្រឹមតែ​មិន​បំផ្លាញ​ស្រទាប់អូស្សូន ហើយ ថែមទាំង​មា​នស​ន្ទ​ស្សន៍ GWP តិច ដែល​ស្មើរ​នឹង ១/៣ បើ​ប្រៀបធៀប​ទៅនឹង​ម៉ាស៊ីនត្រជាក់ R410A ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នាពេល​បច្ចុប្បន្ន​។ 
 
​បើ​និយាយ​ពី​ប្រសិទ្ធភាព​វិញ R32 ដំណើរការបាន ១,៥ ដង​ល្អ​ជាង R410A ហើយ​ការបញ្ចូល ឧស្ម័ន R32 ក៏មាន​ភាពងាយស្រួល​ជាង R410A ដោយសារ​វា​មាន​ធាតុ​ផ្សំ​តែមួយ​។ អត្ថប្រយោជន៍​ទាំងអស់នេះ​បង្ហាញថា R32 គឺជា​ឧស្ម័ន​ជំនាន់​ក្រោយ​ល្អ​បំផុត​សម្រាប់​ឧស្សាហកម្ម​ម៉ាស៊ីនត្រជាក់​។​

  
 
​ស្របតាម​គោលបំណង​របស់​ការិយាល័យ​សាខា Daikin បន្ទាប់ពី​ការគាំទ្រ​សេវាកម្ម​ការលក់​នឹងត្រូវ​បានផ្តល់​អាទិភាព​ដោយ​ផ្តល់​ការបណ្តុះបណ្តាល និង​ដំឡើង​សេវាកម្ម ដើម្បី​លើកកម្ពស់​ជំនាញ​របស់​អ្នក​ដំឡើង​និង​អ្នកបច្ចេកទេស​។ គោលបំណង​ដំបូង​របស់ Daikin គឺ​ពង្រីក​បន្ថែមទៀត​នូវ​សេវាកម្ម​បន្ទាប់ពី​ការលក់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​។ ក្រៅពីនេះ​សាខា​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​និង​សិក្ខាសាលា ដើម្បី​ចែករំលែក​ចំណេះដឹង​និង​ការ​រចនា​កម្មវិធី Daikin VRV ដើម្បី​ផ្តល់​ការយល់ដឹង​អំពី​បច្ចេកវិទ្យា​ម៉ាស៊ីនត្រជាក់​ចុងក្រោយ​មកកាន់​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត Daikin មាន​គម្រោង​ពង្រឹង​កេរ្តិ៍ឈ្មោះ និង​ពង្រីក​បណ្តាញ​លក់​ទៅដល់​ខេត្ត​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ក្នុងឱកាស​ការបើក​សម្ពោធ​សាខា និង​ការដាក់​បង្ហាញ​ផលិតផល​ម៉ាក R32 ស៊េរី​ថ្មី​របស់ Daikin ត្រូវបាន​ដាក់ឱ្យ​ដំណើរ​ការដែល​រួមមាន ម៉ូ​ដែល​សម្រាប់​លំនៅដ្ឋាន A/C SMARTO premium និង  deluxe series ដ៏​ប្រណីត ផលិតផល SKYAIR Ceiling Cassette និង Ceiling Ducted ដែលជា​តម្រូវការ​សម្រាប់​ការិយាល័យ​តូច ហាង​លក់ដូរ ហាង​កាហ្វេ បន្ទប់​តាំង​បង្ហាញ និង​ការប្រើប្រាស់​ក្នុង​ពាណិជ​ញ្ជ​កម្ម​ផ្សេងៗ​ទៀត​។​
 
​បច្ចុប្បន្ននេះ​ការផ្តោត​សំខាន់​របស់​ការិយាល័យ​សាខា Daikin ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ផ្តល់ជូន​នូវ​សេវាកម្ម​បន្ទាប់ពី​ការលក់​ដ៏​ល្អឥតខ្ចោះ​។ Daikin មាន​បណ្តាញ​ចែកចាយ​ដ៏​ល្អ​ដើម្បី​ផ្តល់នូវ​ការ​ផ្ត​ត់​ផ្គង់​ក្នុងស្រុក​។ បាន​បង្កើតឡើង​យ៉ាង​ល្អ​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ដល់​ការសាកសួរ​ក្នុងស្រុក​។ Daikin  មាន​វត្ត​មាននៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនិង​ការផ្តល់ជូន​នូវ​គុណភាព និង​សេវាកម្ម​ផ្នែក​ម៉ាស៊ីនត្រជាក់​ដ៏​ល្អឥតខ្ចោះ​៕


























 
(​អត្ថបទ​ពិ​ណិ​ជ្ជ​កម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com