ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក លឹម ហេង​៖ សភាពាណិជ្ជកម្ម បាន​ដើរតួនាទី​សំខាន់​ជួយ​ដល់​អ្នករកស៊ី​នៅ​កម្ពុជា​
23, Dec 2019 , 9:19 am        
រូបភាព
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ដោយ:
​ភ្នំពេញ​៖  សភាពាណិជ្ជកម្ម​(Cambodia Chamber of Commerce, CCC) គឺជា​គ្រឹះស្ថានសាធារណៈ​នៅក្រោម​អាណាព្យាបាល​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​ដើរតួនាទី​ជា​តំណាង​ឲ្យ​វិស័យ​ឯកជន​នៅ​កម្ពុជា​។ ក្រៅពី​ការងារ​ជួយ​ស្វែងរក​ដៃគូ ឬ​ទាក់ទាញ​ពាណិជ្ជកម្ម វិនិយោគ​ពី​ក្រៅប្រទេស សភាពាណិជ្ជកម្ម​មាន​ភា​រ​កិច្ច​សំខាន់​ជួយ​ដោះស្រាយ​បញ្ហា​របស់​របស់​វិស័យ​ឯកជន តាមរយៈ​ក្រុមការងារ​ទាំង​១៣​។​ការងារ​របស់​សភាពាណិជ្ជកម្ម​គ្របដណ្ដប់​ស្ទើរ​គ្រប់​វិស័យ ដែល​បង្រួម​មក​មាន​វិស័យ​ធំៗ ដូចជា  កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម និង​សេវាកម្ម​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​៖




 
​ក្រុមការងារ​ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន ត្រូវបាន​បង្កើតឡើង​ក្រោម​យន្តការ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មកទល់​សព្វថ្ងៃ​មាន ១៣​ក្រុមការងារ​។ ក្រុមការងារ​នីមួយៗ ដឹកនាំ​ដោយ​សហប្រធាន​២​រូប ដែល​សមាសភាព​ម្ខាង​មកពី​សភាពាណិជ្ជកម្ម និង​ម្ខាង​ទៀត​ជា​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​។ លោក លឹម ហេង មានប្រសាសន៍​ដូច្នេះ​ថា​៖«​ដូច្នេះ​មាន​បញ្ហា​នាំចេញ ឬ​ស្នើសុំ​ក្រដាស​ស្នាម​វិនិយោគ ឬ​ពាក់ព័ន្ធ​នឹង​ពន្ធ​ជាដើម​ដែល​បង្ក​ការលំបាក​ដោយ​ស្ថាប័ន​មួយចំនួន គឺ​សភាពាណិជ្ជកម្ម​អាច​ជួប​ជាមួយ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​យ៉ាងម៉េច​សម្រួល​ផ្នែក​ពាណិជ្ជកម្ម ក្រដាស​ស្នាម​ណាមួយ​ឲ្យ​ទាន់​ចិត្ត ទាំង​ការសុំ​វិនិយោគ និង​នាំចេញ​នាំចូល​»​។​
 
​សភាពាណិជ្ជកម្ម ដើរ​តាម​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ជាពិសេស​ថ្មីៗ​នេះ​គឺ​យុទ្ធសាស្ត្រ​ពង្រឹង​ខាងក្នុង និង​ពង្រីក​ខាងក្រៅ តាមរយៈ​កំណែទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង ពោលគឺ​ធ្វើយ៉ាងណា​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ពង្រីក​ទីផ្សារ​នាំចេញ​។ បើតាម​លោក លឹម ហេង សភាពាណិជ្ជកម្ម​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ពិភាក្សា​លើ​បង្កើត​ច្បាប់​វិនិយោគ​ថ្មី ដែល​បង្ក​ភាពងាយស្រួល និង​ទាក់ទាញ់​វិនិយោគិន​៕
 
 

Tag:
 លឹម ហេង​
  សភាពាណិជ្ជកម្ម​
  វិស័យ​ឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com