ជាតិ
ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២០ ចាប់ផ្ដើម​ទទួល​ស្នាដៃ​ហើយ​
22, Dec 2019 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​បំណង​ថែរក្សា និង​លើកតម្កើង​អក្សរសាស្ត្រ អក្សរ​សិល្ប៍ជាតិ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ ប្រលោមលោក​និង​កំណាព្យ​រឿង ពានរង្វាន់ "​ព្រះ​នាង ឥន្ទ្រ​ទេវី​” ឆ្នាំ​២០២០ ក្នុង​ប្រធានបទ​សេរី​។

 

 
​ការវិនិច្ឆ័យ​រឿង គឺ​ផ្ទៃរឿង​ទាំងមូល​ត្រូវមាន​លក្ខណៈ​កំណត់​៣​ចំណុច​។ ទី​១ អត្ថន័យ ត្រូវ​ប្រកបដោយ សច្ចធម៌ សីលធម៌ និង​គុណធម៌​។ ទី​២ អត្ថរូប ត្រូវមាន​វិធី​តែង រចនាបថ និង​សិល្ប៍​សោភ័ណ​។ និង​ទី​៣ អត្ថរស ត្រូវ​បង្ហាញឱ្យឃើញ​ពី​ការអប់រំ  ការអភិវឌ្ឍ និង​ការរក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​។​
 
​ការវាយតម្លៃ​លើ​អក្ខរាវិរុទ្ធ យកតាម​វចនានុក្រម​ខ្មែរ (​សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ​)​។ អត្ថបទ​ត្រូវ​វាយ​ដោយ​កំ​ព្យូ​ទ័​រ ( Front យូ​នី​កូដ Khmer OS Metal Chrieng ទំហំ ១២)​។ ខ្នាត​ក្រដាស A4 (​ចាប់ពី ១៥​ដល់​៣០​ទំព័រ​)​។​
 
​ស្នាដៃ​តែង​និពន្ធ​ដែលជា​ប់​ជយលាភី​លេខ ១​ដល់​លេខ​៣ (​ប្រលោមលោក​៣​រូប​និង​កំណាព្យ​រឿង​៣​រូប​) ទទួលបាន​ពានរង្វាន់​ចំនួន​មួយ និង​អមដោយ​ទឹកប្រាក់​។ ស្នាដៃ​ដែល​ទទួលបាន​រង្វាន់​កិត្តិយស​លេខ ៤​និង​៥ (​ប្រលោមលោក​២​រូប​និង​កំណាព្យ​រឿង​២​រូប​) ទទួលបាន​បណ្ណ​សរសើ​រ​១​និង​អមដោយ​ទឹកប្រាក់​។ 
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាច​យក​ស្នាដៃ​របស់ខ្លួន​ទៅ​ប្រកួតប្រជែង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០២០ ។​
 
​ទីកន្លែង​ទទួល​ស្នាដៃ​ប្រឡង នៅ​នាយកដ្ឋាន​សៀវភៅ​និង​ការអាន អគារ​លេខ​៤៤ ផ្លូវ​សម្ដេច​ប៉ាន (​លេខ​២១៤) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាមរយៈ Telegrm លោក កុក រស់ ០១១ ៨៥០ ០៩៤ ឬ​អ្នកស្រី ញឹក ថា​រី ០១២ ៨០១ ១២២​។ សម្រាប់​ព័ត៌មាន​លំអិត សូម​ទាក់ទង​តាមរយៈ​ទូរ​សព្ទ​លេខ ០១៧ ៤៧៤ ១១៦/ ០១៧ ៧៨៩ ០២៩៕



Tag:
 ឥន្ទ្រ​ទេវី​
  ពានរង្វាន់​
  ស្នាដៃ​
© រក្សាសិទ្ធិដោយ thmeythmey.com