ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ពេល​ទទួលទាន “​តែ​” កុំ​ធ្វើ​រឿង​ទាំងនេះ​
24, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​តែ​ចំពោះ​សុខភាព ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ទង្វើ​មួយចំនួន​ដែល​ធ្វើឡើង​នៅពេល​ទទួលទាន​ទឹកតែ​អាច​នឹង​បង្កបញ្ហា​ចំពោះ​សុខភាព​? ថា​តើ​ទង្វើ​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ធ្វើ​ពេល​ទទួលទាន​តែ​?​


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​មិនគួរ​ធ្វើ​ពេល​ទទួលទាន​ទឹកតែ ៖
 
១. ទទួលទាន​ភ្លាមៗ​ក្រោយ​អាហារ​

​ការទទួល​ទាន​ទឹកតែ​ភ្លាមៗ​ក្រោយ​អាហារ​អាច​ជះឥទ្ធិពល​ដល់​ការរំលាយ​អាហារ​បាន​ត្រឹមត្រូវ ហើយ​បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​រាងកាយ​មិនអាច​ទទួលបាន​នូវ​សារធាតុ​ពេញលេញ​ពី​អាហារ​។ អ្នកជំនាញ​ជាច្រើន​និ​យា​ថា អ្នក​គួរ​រងចាំ​យ៉ាងហោចណាស់ ១ ម៉ោង​បន្ទាប់ពី​ទទួលទាន​អាហារ​សិន សឹម​ទទួលទាន​ទឹកតែ​។​
 
២. ទទួលទាន​មុនពេល​អាហារ​

​ក៏​មិន​ខុសពី​ចំណុច​ខាងលើ​ដែរ ដោយ​ទឹកតែ​អាច​បង្ក​ភាព​ពិបាក​ក្នុង​ការរំលាយ​អាហារ ហើយ​រាងកាយ​នឹងមិន​ទទួលបាន​សារធាតុចិញ្ចឹម​ពេញលេញ​ពី​អាហារ​ដែល​អ្នក​បានទទួល​ទាន​ចូល​។​
 
៣. លេបថ្នាំ​ជាមួយ​ទឹកតែ​

​វា​មិន​ត្រឹមតែ​អាហារ​ប៉ុណ្ណោះ​ទេ​ដែល​ទឹកតែ​រារាំង​រាងកាយ​មិន​ឲ្យ​ស្រូបយក​សារធាតុចិញ្ចឹម​បាន​ពេញលេញ​នោះ ប៉ុន្តែ​ក៏​ចំពោះ​ធាតុ​ផ្សំ​សំខាន់ៗ​ក្នុង​ថ្នាំ​ដូចគ្នា​។​
 
៤. ទទួលទាន​ទឹកតែ​ក្ដៅ​ខ្លាំង​

​ក្រៅពី​អាច​បង្ក​ការ​រលាក​ដល់​អណ្ដាត និង​បំពង់ក​ហើយ​នោះ​ការទទួល​ទាន​ទឹកតែ​ក្ដៅ​ខ្លាំងពេក​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់​ធ្មេញ ជំងឺមហារីក​បំពង់ក ជំងឺមហារីក​បំពង់​អាហារ និង​ជំងឺ​មហារីកក្រពះ​ផងដែរ​។​
 
៥. ទទួលទាន​ទឹកតែ​ចាស់​ខ្លាំង​
 
​វា​ជា​ការពិត​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ទឹកតែ​មាន​បរិមាណ​តិចជាង​ក្នុង​កាហ្វេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឆុងតែ​ចាស់​នោះ​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​នឹង​កើនឡើង​តាម​នោះ​ជាក់​ជាមិនខាន ហើយ​អាចធ្វើអោយ​អ្នក​ពិបាក​គេង​លក់​នៅពេល​យប់​។​
 
៦. ទទួលទាន​តែ​ដែល​សល់​មួយថ្ងៃ ឬ​ច្រើនជាង​នេះ​

​ទោះបីជា​គ្មាន​គ្រោះថ្នាក់ ប៉ុន្តែ​ដើម្បី​ទទួលទាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ល្អ​ក្នុង​ទឹកតែ អ្នក​គួរ​ទទួលទាន​តែ​ភ្លាមៗ​ក្រោយពេល​ឆុង​រួច​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​សល់​មួយថ្ងៃ ឬ​ច្រើនជាង​នេះ​មិន​ត្រូវបាន​ណែនាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com