ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ហាម​មន្ត្រី​យក​តួនាទី ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើជា​កម្ម​សិទ្ធ​ខ្លួន​
23, Dec 2019 , 1:14 pm        
រូបភាព
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​បិទ​សន្និបាត​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២២ ធ្នូ​
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​បិទ​សន្និបាត​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២២ ធ្នូ​
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ហាម​មន្ត្រី​ទាំងអស់ មិនឱ្យ​យក​តួនាទី​ខ្លួន ទៅ​រំលោភ​យក​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ធ្វើជា​កម្ម​សិទ្ធ​ខ្លួន​ឡើយ​។ នាយករដ្ឋមន្ត្រី ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២២ ធ្នូ​។​


 
«​ហាម​ដាច់ខាត​កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើជា​របស់ខ្លួន ដូចជា​ការ​លុប​ដី​សមុទ្រ​នៅ​ខេត្តកោះកុង យក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​រម្លឹក​វិញ​ថា មន្ត្រី​គណបក្ស និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ត្រឹមត្រូវ ទាំង​សេវា​ចាំបាច់ និង​សេវា​តម្រូវការ ។ ជាពិសេស​យក​សំណូមពរ​ពី​ប្រជាពលរដ្ឋ​មក​ដោះស្រាយ ដើម្បី​បង្កើន​ជំនឿ និង​ភាព​ក​ក់កក្តៅ​ដល់​ប្រជាពលរដ្ឋ​។​
 
​បន្ថែម​ពីនេះ​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ផ្ដាំ​ឱ្យ​មន្ត្រី​ខ្លួន​ទាំងអស់ ត្រូវ​សាមគ្គីភាព និង​ប្រមូល​ធនធាន​ទាំងឡាយ ដើម្បី​ជំរុញ​ការកសាង និង​អភិវឌ្ឍ​ជាតិ​។ «​ទន្ទឹមនឹងនោះ គឺ​យើង​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង ស្ថិរភាព​នយោបាយ​សង្គម​ឱ្យបាន​រឹងមាំ​ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​អភិវឌ្ឍ​ប្រទេសជាតិ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល​៕
 

Tag:
 ហ៊ុន សែន​
  នយោបាយ​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com