អត្ថបទពាណិជ្ជកម្ម
បុរី អា​ម៉ូ​រី ៧​មករា ចាប់ឆ្នោត​ផ្តល់រ​ង្វាន់​ពិសេសៗ​ជូន​អតិថិជន​របស់ខ្លួន​
23, Dec 2019 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នេះ បុរី អា​ម៉ូ​រី ៧​មករា បានរៀបចំ​កម្មវិធី​ចាប់ ឆ្នោត​ផ្សងសំណាង​ជូន​ដល់​អតិថិជន​របស់ខ្លួន ដែល​បាន​ទិញ​ដី​ឬ​ផ្ទះ​ក្នុងកំឡុងពេល​ប្រូ​ម៉ូ​សិន​ពិសេស និង​រៀបចំឡើង នៅ​ភោជនីយដ្ឋាន នាគ​ក្រហម ផ្លូវ​លេខ​២៧១ ទល់មុខ​កាក​ក្រ​បាទ​ក្រហម​កម្ពុជា​។​
 
​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​នេះ ត្រូវបាន​រៀបចំឡើង ដោយមាន​ការចូលរួម ពី​សំណាក់​អតិថិជន យ៉ាងច្រើន​កុះករ ដែល​ធ្វើអោយ​កម្មវិធី កាន់តែ​មាន​ភាព​អ​ធឹ​ក​អធម​។ រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​នេះ​រួមមាន ដំណើរ​កំសាន្ត​ទៅកាន់​ទ្វីបអឺរ៉ុប សម្រាប់​មនុស្ស ២​នាក់ ម៉ូតូ ZOOMER X ឆ្នាំ​២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD ទូទឹកកក SAMSUNG ទូរ​ទស្ស​ន៏ SAMSUNG 55 អ៊ី​ញ កង់ ម៉ាក​GIANT និង​រង្វាន់​ដទៃ​ជាច្រើន​ទៀត​។​
 
​បុរី អា​ម៉ូ​រី ៧​មករា​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​អតិថិជន ទាំងអស់​ដែល​តែងតែ​គាំទ្រ ជឿជាក់ ដែល​វិនិយោគ​លើ​បុរី អា​ម៉ូ​រី ៧​មករា​។ លើសពីនេះទៅទៀត អ្វីដែល​អស្ចារ្យ​នោះ គឺ បុរី    អា​ម៉ូ​រី ៧​មករា ផ្ទះ​និង​ដី​ឡូ​ត៏ មានការ​ផ្តល់ជូន ពិសេស​បញ្ចុះ​រហូតដល់ ១២​ភាគរយ ព្រមទាំង​ទទួល បាន​សាំង​ដល់​ទៅ ១៥០០​លីត្រ បន្ថែមទៀត​។​


 
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ បុរី អា​ម៉ូ​រី ៧​មករា បាន​បើក​ការដ្ឋាន​សាង សង់​ជា​ផ្លូវការ​នូវ​គម្រោង​ផ្ទះ​អាជីវកម្ម និង​លំនៅឋាន​ប្រណិត​ថ្មី​របស់ខ្លួន នៅលើ​ផ្ទៃដី​៣២ ហិកតា ស្ថិត នៅលើ​តំបន់​សេដ្ឋកិច្ច​ថ្មី នៃ​ទីក្រុង​រណប​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវរដ្ឋ ៧​មករា ដែល​ត​ភ្ជាប់​ពី​ផ្លូវ ជាតិ​លេខ ៦​អា ទៅកាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ ៥​។​
 
​បុរី អា​ម៉ូ​រី ៧​មករា មាន​ទីតាំង​នៅលើ​តំបន់ ដែល​បាន​វិ​វ​ឌ្ឍ​ន៏​ខ្លួន​យ៉ាង​លឿន​ក្លាយទៅជា​តំបន់​មាន​សក្តា នុព​ល​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ មាន​មនុស្ស​រស់នៅ ច្រើន​ប្រជុំ​ទៅដោយ​ធនាគារ សាលារៀន និង​មាន​អាជីវកម្ម​ជាច្រើន​បម្រើអោយ​ការរស់នៅ​កាន់តែ ប្រសើរ​។ 
​ប្រភេទ​ដី​ឡូ​ត៏​នៅក្នុង បុរី អា​ម៉ូ​រី ៧​មករា មាន​ប្រភេទ​ដី​ដូចជា​៖
 
​ជម្រើស​ទី​១ ដី​ទំហំ ៥​ម x ២០​ម​
​ជម្រើស​ទី​២ ដី​ទំហំ ១០​ម x ២០​ម​
​ជម្រើស​ទី​៣ ដី​ទំហំ ២០​ម x ៣០​ម​
 
​ប្រភេទ​ផ្ទះ​នៅក្នុង​បុរី អា​ម៉ូ​រី ៧​មករា មាន​ប្រភេទ​ដី​ដូចជា​៖
​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A E0+E1+E2
​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​B E0+E1
​វីឡា​កូនកាត់ E0+E1+E2
​គួរបញ្ជាក់​ផងដែរ​ថា បុរី​អា​ម៉ូ​រី ៧​មករា គឺជា​គម្រោង​ដែល​ផ្តល់ប្រាក់​ចំនេញ និង​មាន​ភាព​ទទួលខុសត្រូវ ខ្ពស់​ក្នុងការ​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​អោយបាន​ល្អប្រសើរ និង​តាម​ផែនការ​ច្បាស់លាស់​។​
 
​សម្រាប់​ព័​ត៏​មាន​បន្ថែម សូម​ទាក់ទង​៖
​លោក ឈុន ថៃ​អៀង 
​ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​
​ទូរស័ព្ទ​៖ 078 909 999


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com