ពីនេះ ពីនោះ
ក្នុង​សំណេរ​គេ​ប្រើពាក្យ​ខ្មែរ​«​អំណោយ​»​តែ​ក្នុង​ភាសា​និយាយ​គេ​ច្រើន​ប្រើពាក្យ​«​កាដូ​»​ដែល​មិនមែនជា​ពាក្យ​ខ្មែរ​
24, Dec 2019 , 7:39 am        
រូបភាព
រូបភាពសម្រាប់ពាក្យ​ កាដូ និងអំណោយ
រូបភាពសម្រាប់ពាក្យ​ កាដូ និងអំណោយ
ដោយ: ថ្មីៗ
​មាន​ពលរដ្ឋ​ខ្មែរ​ច្រើនណាស់​ដែល​ចាត់ទុក​ពាក្យ​«​កាដូ​»​នេះ​ជា​ពាក្យ​ខ្មែរ​។ តាម​ការពិត​ខ្មែរ​មាន​ពាក្យ​របស់ខ្លួន​ហើយ​គឺ​ពាក្យ​«​អំណោយ​»​។ ប៉ុន្តែ​ពាក្យ​«​អំណោយ​»​ច្រើន​ឃើញ​មាន​គេ​ប្រើ​នៅក្នុង​សំណេរ​តែប៉ុណ្ណោះ ហើយ​ក្នុង​ភាសា​និយាយ​ប្រចាំថ្ងៃ ពលរដ្ឋ​និយម​និយាយ​ពាក្យ​«​កាដូ​»​នេះ​វិញ​។​


 
«​អំណោយ​» និង​«​កាដូ​» មានន័យ​ដូចគ្នា គ្រាន់តែ​ពាក្យ​«​កាដូ​» ត្រូវបាន​មហាជន​ចូលចិត្ត​និយាយ​ក្នុងពេល​មានកម្ម​វិធី​អ្វីមួយ ដូចជា កម្ម​ពិធី​ខួបកំណើត​,​ពិធីបង្កក់កូន​,​ពិធីបុណ្យ​ណូអែល​ជាដើម​។ ពាក្យ​«​កាដូ​» ក្លាយ​មកពី​ភាសា​បារាំង​ថា Cadeau៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com