អត្ថបទពាណិជ្ជកម្ម
លោកអ្នក​អាច​ជាវ ទូរស័ព្ទដៃ Smart Nano បាន​ហើយ​
23, Dec 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩៖ ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា បាន​បញ្ចេញ​ទូរស័ព្ទដៃ Smart Nano ដែលមាន​មាន​សមត្ថភាព ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​មានតម្លៃ​ដ៏​សមរម្យ​បំផុត​។ ជាមួយនឹង​បច្ចេកវិទ្យា​ជំនា​ន់ទី 4 (4.5G) ទូរស័ព្ទដៃ Smart Nano បំពាក់​ជាមួយ​កា​ម៉េ​រា​ដែលមាន​សមត្ថភាព​ថត 2 មេ​ហ្គា​ភិ​ច​សែ​ល ហើយដោយ​អាច​ប្រើ​ប្រព័ន្ធ Wi-Fi ប្រព័ន្ធ​Bluetooth វិទ្យុ FM និង ប្រព័ន្ធ GPS ដែលមាន​ថាមពល​ថ្ម​រហូតដល់ 2,000mAh​។ វា​កាន់​ថ្ម​យ៉ាងយូរ បើ​ប្រៀបធៀប​ទៅនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដទៃទៀត​។ លើសពីនេះទៅទៀត វា​អាច​ប្រើ​ប្រព័ន្ធ hotspot សម្រាប់​ចែកចាយ​អ៊ីនធឺណិត​ផងដែរ​។
 
​គួរបញ្ជាក់​ផងដែរ​ថា ទូរស័ព្ទដៃ Smart Nano ដែលមាន​តម្លៃ​ល្អ​ជាងគេ ដំណើរការ​ដោយ​ប្រព័ន្ធ KaiOS ដោយ​អ្នកប្រើប្រាស់​អាច ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook), ប្រព័ន្ធ​ទំនាក់ទំនង (WhatsApp), ផែនទី​ឌីជីថល (Google Maps) និង ប្រព័ន្ធ​ជំនួយការ (Google Assistant)​។​
 
​អតិថិជន អាច​ទិញ​ឥឡូវនេះ​នៅ​គ្រប់ Smart Shop ដោយ​តម្លៃ​ត្រឹមតែ 29 ដុល្លារ ជាមួយ​ការផ្ដល់ជូន​ស៊ីម​ប្រភេទ អៃ​រ៉ុ​ន តម្លៃ 16.50 ដុល្លារ និង​ហ្វ្រី​កម្មវិធី Smart ThomMorng! រយៈពេល​8 សប្ដាហ៍​ព្រមទាំង​ការធានា​រយៈពេល 6 ខែ​។ 
 
KaiSO គឺជា​ប្រព័ន្ធ​ទូរស័ព្ទដៃ​នៅលើ Linux ដែល​ដំណើរការ​ដោយ KaiOS Technologies, ក្រុមហ៊ុន សហរដ្ឋអាមេរិក​។​
​សម្រាប់​ព័ត៌មាន​បន្ថែម ស្តីអំពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​របស់​ក្រុមហ៊ុន ដូចខាងក្រោម​៖ www.facebook.com/SmartAxiata និង www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com