កំណាព្យ
ជាតិ
ឈប់​បង្អាប់​ជាតិ​សាសន៍​ឯង​!
24, Dec 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ គោ​ព័ទ្ធ​ស្នឹង ប៉ាកកា​ខ្មៅ​
 
​បង្អើល​បង្អាប់​សម្លាប់​ជាតិ​ ​ជាតិ​ក្រៅ​ឆ្លៅ​ឆ្លៀត​ឈ្លេចឈ្លី​ជាន់​
​ជាន់​ឃើញ​យើង​ខ្សោយ​គួរ​ឲ្យ​ទ្រាន់​ ​ទ្រាន់​ទ្រើស​ភាំង​ភាន់​ជាន់​ឲ្យ​ដាប​។​
 
​ដាប​ដួល​ងាយស្រួល​គេ​ព័ទ្ធ​ពាំង​ ​ពាំង​ព័ទ្ធ​ឃាត់ឃាំង​រាំង​ដល់​ក្រាប​
​ក្រាប​ក្រោម​បាតជើង​យើង​ចាញ់​ច្រាប​ ​ច្រាបជាន់​អន់ដាប​ធ្លាប់​ជួប​ហើយ​។​
 
​ហើយ​តើ​រឿង​នោះ​ព្រោះ​នរណា​ ​ណា​អស់​មិត្ត​ណា​គួរ​រួម​ឆ្លើយ​
​ឆ្លើយ​ដោយ​ឈ្លាស​ឆ្លាត​ឈប់​តោះតើយ​ ​តើយ​តោះ​គ្រោះ​ហើយ​មិត្ត​អើយ​ចាំ​។​
 
​ចាំ​ទេ​ជាតិ​យើង​ធ្លាប់​បែកបាក់​ ​បាក់បែក​ដល់​ថ្នាក់​រស់​ត្រែង​ត្រាំ​
​ត្រាំ​ក្នុង​សង្គ្រាម​រាប់សិប​ឆ្នាំ​ ​ឆ្នាំ​ច្រើន​ក្តីក្តាំ​ក្តុក​ក្តួលក្តៅ​។​
 
​ក្តៅ​នឹង​គ្នាឯង​ក្រែង​គ្រោះ​ជាតិ​ ​ជាតិ​បែកបាក់​ទៀត​ខ្មាស​អ្នក​ក្រៅ​
​ក្រៅ​ក្នុង​រួមគ្នា​ដើរ​សំដៅ​ ​ដៅ​ដើរ​លឿន​ស្លៅ​ទៅមុខ​ថ្កើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com