ជាតិ
រមណីយដ្ឋាន​ដូង​ទេរ ប្រែ​មុខមាត់​ក្លាយជា​កន្លែង​លំហែកាយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ
24, Dec 2019 , 8:59 am        
រូបភាព
ដោយ:
​កំពត​៖  ដូង​ទេរ ជា​រមណីយដ្ឋាន​មួយ ស្ថិត​លើ​ដងព្រែក​ទឹកឈូ ចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ ពី​ស្ពាន មិត្តភាព​កម្ពុជា​-​កូរ៉េ កំពង់បាយ​នៃ​ទី​រួម​ខេត្តកំពត  ។


 
​ក្រៅពី​ទស្សនា​នូវ​ទិដ្ឋភាព​ដ៍​ស្រស់ស្អាត  លោកអ្នក​អាច​ហែល​ទឹក និង​ជិះទូក​កម្សាន្ត​បាន​ដោយ​រីករាយ​ទៀតផង​។ បច្ចុប្បន្ន​រមណីយដ្ឋាន​នេះ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន មក​កម្សាន្ត​។ រមណីយដ្ឋាន​ដូង​ទេរ ត្រូវបាន​បង្កើតឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៧ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត​។ 
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​និង​វីដេអូ​ខាងក្រោម​ដូចតទៅ​៖

























Tag:
 ​ដូង​ទេ
© រក្សាសិទ្ធិដោយ thmeythmey.com