ជាតិ
លោក នុត ពុធដារ៉ា ឡើងកាន់តំណែងជាអភិបាលរងខេត្តក្រចេះ ផ្លូវការ លោក នុត ពុធដារ៉ា ទទួលអនុក្រឹត្យតែងតាំងពី លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ នាយកដ្ឋានបុគ្គលិកមហាផ្ទៃ
× អតីតអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ លោក នុត ពុធដារ៉ា បានឡើងកាន់តំណែងអភិបាលរងខេត្តក្រចេះ ក្នុងពិធីផ្លូវការមួយក្រោមអធិបតីភាព លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ នេះ។
លោក នុត ពុធដារ៉ា ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែធ្នូ ហើយតំណែងអភិបាលខណ្ឌដង្កោ របស់លោក ត្រូវជំនួសដោយលោកស្រី គឹម ញឹប តាមរយៈពិធីផ្លូវការកាលពីថ្ងៃទី១៦ ខែធ្នូ។
ជាមួយគ្នានេះ លោក ទុយ ច័ន្ទ ក៏បានឡើងជាអភិបាលរងខណ្ឌដង្កោ ជំនួសលោកស្រី គឹម ញឹប ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com