ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ឡាន Mercedes-Benz ម៉ូឌែល W114 ផលិតជិត៥០ឆ្នាំមុន នៅតែអាចបើកបរក្នុងល្បឿនលឿនបាន
× រថយន្ត Mercedes-Benz ម៉ូឌែល W114 សេរី 220 D ពណ៌លឿង ផលិតឆ្នាំ១៩៧៣ នៅប្រទេសអាល្លឺម៉ង់មួយគ្រឿងកំពុងមានវត្តមាននៅប្រទេសកម្ពុជា នៅឯយានដ្ឋានលក់រថយន្តមួយ ក្បែរសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ ចាប់អារម្មណ៍រថយន្តបុរាណមួយគ្រឿងនេះ និងបានសម្ភាស លោក ហង្ស វ៉ាងនា ដែលជាបុគ្គលិកផ្នែកលក់នៅយានដ្ឋាន។ បើតាម លោក ហង្ស វ៉ាងនា រថយន្ត Mercedes-Benz ម៉ូឌែល W114 សេរី 220 D ត្រូវបាននាំចូលពីរដ្ឋ California សហរដ្ឋអាមេរិក និងជួសជុលឲ្យបានស្អាតដូចដើម នៅប្រទេសកម្ពុជា។ ដ្បិតវាមានអាយុជិត៥០ឆ្នាំទៅហើយក្តី ប៉ុន្តែវានៅតែអាចបើកបរក្នុងល្បឿនលឿនគួរសមបាន ពោលគឺចាប់ពី ៤០គីឡូម៉ែត្រ ទៅជាង ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
MERCEDES-BENZ W114 ត្រូវបានផលិត ១,៨៥២,០០០ គ្រឿង ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៦។ សេរី 220 D មាន ២ ១៩៧ CC។ ពីដើម អាចជិះបានដល់ល្បឿនអតិបរិមា ១៣៥ គម/ម ក៏ប៉ុន្តែវាស៊ីសាំងច្រើនដែរ : ៨,៥ លីត្រ/១០០គម៕
ដើម្បីជ្រាបច្បាស់ សូមស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ហង្ស វ៉ាងនា ដូចតទៅ៖
Tag:
Mercedes
Mercedesបុរាណ
ឡាន
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com