អត្ថបទពាណិជ្ជកម្ម
អតិថិជនអាចទូទាត់វិក្កយបត្រទឹកដោយឥតគិតថ្លៃសេវា តាមកម្មវិធីទូរស័ព្ទដៃ Bank! Bank! របស់ធនាគារ ជីប ម៉ុង
× ភ្នំពេញ៖ ចាប់ពីពេលនេះទៅ អតិថិជនអាចទូទាត់វិក្កយបត្រទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតាមកម្មវិធីទូរសព្ទដៃ របស់ធនគារ ជីប ម៉ុង ខមមើលសល ប៊ែង បានយ៉ាងងាយស្រួល។ ប្រតិបត្តិការដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីធនាគារ ជីប ម៉ុង ខមមើលសល ប៊ែង បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថ្លែងថា កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅពលេនេះ នឹងជួយពង្រីកវិសាលភាព និងបង្កើតជម្រើសបន្ថែម សម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជនទាំងអស់ ក្នុងការទូទាត់វិក្កយបត្រទឹកតាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ ជីប ម៉ុង។
ទន្ទឹមនឹងការលើកឡើងនេះ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានបង្ហាញសេចក្តីជឿជាក់យ៉ាងមុតមាំដែរថា ការចាប់ដៃគូសហការជាមួយ ធនាគារ ជីប ម៉ុង នឹងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមមាញឹកក្នុងការបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។ បើតាម លោក ស៊ឹម ស៊ីថា ប្រជាពលរដ្ឋអាចទូទាត់ថ្លៃទឹកបានដោយងាយស្រួល ហើយចំណេញពេលវេលា និងមិនចាំបាច់បង់ថ្លៃសេវាបន្ថែមក្នុងការទូទាត់ទៀតផង ជាមួយនឹងការប្រើប្រាស់កម្មវិធីទូរសព្ទរបស់ធនាគារ ជីប ម៉ុង។
ដើម្បីទូទាត់វិក្កយបត្រទឹក តាមទូរសព្ទដៃដោយឥតគិតថ្លៃសេវា លោកអ្នកគ្រាន់តែបង្កើតគណនីធនគារ ជីប ម៉ុង ខមមើសល ប៊ែង និងទាញយកកម្មវិធី Bank! Bank! របស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នោះលោកអ្នកអាចប្រើប្រាស់បាន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com