អត្ថបទពាណិជ្ជកម្ម
លោក Kiko Ibe ស្ថាបនិក​នាឡិកា G-Shock បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​នៅ​អ៊ី​អន ម៉​ល​ទី​២
23, Dec 2019 , 5:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​21 និង​ថ្ងៃទី​22 ខែធ្នូ ឆ្នាំ​2019 នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ (​អ៊ី​អន ម៉​ល​ទី​2) មាន​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ មួយ​គឺ  កម្មវិធី​ចុះហត្ថលេខា​របស់​បិតា​នាឡិកាដៃ  G-Shock (G-Shock Fan Festa) គឺ​លោក  Kikou Ibe ដែល​លោក​បាន​ឡើង​ថ្លែង​ពី​ប្រវត្តិ​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៃ​ការបង្កើត​នាឡិកាដៃ​G-Shock ចាប់តាំងពី​ឆ្នាំ  1983  មក  ហើយ​លោក​ក៏បាន​ចុះហត្ថលេខា​ជូន​ចំពោះ​អតិថិជន​ដែល​គាំទ្រ​ដល់​នាឡិកា​G-Shock ផងដែរ ។
 
​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ក៏មាន​វត្តមាន​តារា​កិត្តិយស​ជាច្រើនរូប  ក៏ដូចជា​បាន​ជួប​ជាមួយ Brand Ambassador របស់​នាឡិកា​ជប៉ុន​ម៉ាក G-Shock និង​ម៉ាក Baby-G គឺ លោក Tena , កញ្ញា  មាស  សុខ​សោភា ,  កញ្ញា  Nikki Nikki  និង​មាន​ការលេង​ហ្គេម​កម្សាន្ត  ព្រមទាំង មាន​ការចាប់​រង្វាន់​នាឡិកាដៃ  G-Shock & Baby-G. ដែល​ធ្វើឱ្យ​កម្មវិធី​រឹត​តែមាន​ភាពសប្បាយ​រីករាយ​ថែមទៀត​។ 
 
​ក្រុមហ៊ុន នាឡិកា ដៃ  G-Shock សូម​អរគុណ ដល់ ភ្ញៀវ កិត្តិយស  និង​បណ្តា​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម  ហើយ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​នឹង​នៅតែ​បន្ត​គាំទ្រ  ទិញ​ផលិតផល នាឡិកាដៃ​G-Shock​ដែលជា ជម្រើស ដ៏ សក្ដិសម សម្រាប់ អស់លោក​-​អ្នក​៕


































 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com