ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា​ធុំក្លិន​ក្លៀក​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
24, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ធុំក្លិន​ក្លៀក​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថា​តើ​រូបមន្ត​ធម្មជាតិ​អ្វីខ្លះ​ជួយ​បំបាត់​ក្លិន​ក្លៀក​មិនល្អ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​បំបាត់​ក្លិន​ក្លៀក​មិនល្អ​ឆាប់រហ័ស ៖
 
១. ទឹកក្រូច​ឆ្មារ​ស្រស់​

​នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​មាន​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ក្រោម​ក្លៀក​ជាការ​ស្រេច​។​
 
២. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​ត្រង់​ក្លៀក​ឱ្យបាន​ពី ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ ក្រោយពេល​ងូតទឹក​រួច​។​
 
៣. ម្សៅ baking soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបម្សៅ Baking soda ក្រោម​ក្លៀក​ជាការ​ស្រេច​។​
 
៤. ប្រេង​ជី​អង្កាម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ជី​អង្កាម​ក្រោម​ក្លៀក​។​
 
៥. ទឹក​ខ្ពុរមាត់​

​គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​ទឹក​ខ្ពុរមាត់ រួច​លាប​ត្រង់​ក្លៀក​ជាការ​ស្រេច​។ ទឹក​ខ្ពុរមាត់​កម្ចាត់​ពពួក​បាក់​តេ​រី​ដែល​បង្ក​ក្លិន​ក្លៀក ហើយ​ធ្វើឱ្យ​អ្នកមាន​ក្លិន​ស្រស់ស្រាយ​ក្នុង​រយៈពេល​យូរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com