ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ព្យាបាល​លំពែង ដោយ​ព្យាយាម​ទទួលទាន​អាហារ​ទាំងនេះ​
24, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​ដោយ​លំពែង​ក៏​ជួយ​ក្នុងការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផងដែរ​។


 
​លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នក​ចៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើយ៉ាងណា​ទើប​រក្សាបាន​នូវ​សុខភាព​លំពែង​ល្អប្រសើរ​? 
 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន រួមជាមួយ​គន្លឹះ​ងាយៗ​ជួយ​រក្សា​សុខភាព​លំពែង ៖
 
១. ទំពាំងបាយជូរ​ក្រហម​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ resveratrol ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​លំពែង​។ សារធាតុ resveratrol ក៏​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​និង​ទប់ស្កាត់​ការបំផ្លាញ​សរសៃឈាម​ទៅ​លំពែង​ដែល​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម រួមទាំង​អុកស៊ីសែន​។​
 
២. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​

​ផ្កា​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ glucosinolates ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​ក្នុង​លំពែង​និង​ទប់ស្កាត់​បញ្ហា​ផ្សេងៗ​។​
 
៣. ខ្ទឹមស​

​ខ្ទឹមស​ជា​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ​និង​សារធាតុ allicin ហើយ​ការ​រួមផ្សំ​វា​ក្នុង​អាហារ​ផ្សេងៗ​ជួយ​បង្កើន​ប្រសិទ្ធភាព​បាន​កាន់តែច្រើន​។ ក្រៅពី​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ ខ្ទឹមស​ក៏​លាយ​ជាមួយ​ទឹកឃ្មុំ​ដើម្បី​ទទួលទាន​ផងដែរ ហើយ​ការរួម​ផ្សំគ្នា​នេះ​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ដោយ​ជួសជុល​ជាលិកា​នៃ​សរីរាង្គ​ខាងក្នុង​សឹង​គ្រប់ផ្នែក រួមទាំង​លំពែង​។​
 
៤. ដំឡូងជ្វា​

​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម beta-carotene ដែលមាន​ឥទ្ធិពល​ជួយ​រក្សា​សុខភាព​លំពែង​ល្អប្រសើរ​។​
 
៥. សាច់​គ្មាន​ខ្លាញ់​

​អាហារ​នេះ​ជួយ​អ្នក​ដែលមាន​បញ្ហា​លំពែង​នូវ​ជាតិ​ប្រូតេអ៊ីន​ចាំបាច់​។​
 
៦. ផ្លែ​បឺ​រ​

​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​ប្រសើរ​សម្រាប់​សុខភាព​លំពែង​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើន​លើស​ពេក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com