ជាតិ
សេដ្ឋកិច្ច
«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» នៅ​ព្រំប្រទល់​ត្បូងឃ្មុំ​-​តៃនិញ​ ដាក់លក់តែទំនិញកម្ពុជា-វៀតណាម
24, Dec 2019 , 8:53 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Trinh Dinh Dung នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែធ្នូ នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» ឬ «​ផ្សារ​ដា​» ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២​ហិកតា ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ព្រំប្រទល់​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។​



​ផ្សារ​ដារ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​ជិត ២​លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម​។ ផ្សារ​នេះ​មាន​ចំនួន ៦៨​ស្តង់ ចែកចេញជា​៦​ប្រភេទ​។​

យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម ដោយ​មិន​អនុញ្ញាតឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះឡើយ​។

​ភាគី​កម្ពុជា​-​វៀតណាម ក៏​រំពឹង​ផងដែរ​ថា ផ្សារ​គំរូ​ព្រំដែន​កម្ពុជា មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​បង្កើត​ការងារ​បង្កើន​ចំណូល​បន្ថែម​សម្រាប់​ប្រជាជន តាម​ព្រំដែន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក តាម​ផែន​ការដែល​បានគ្រោង​ទុក​៕

សូមអានអត្ថបទជាភាសាអង់គ្លេស៖ Cambodian-Vietnam Border Market Opens to Boost Trade Volume




Tag:
 ផ្សារ​ដារ​
  ផ្សា​រំ​គំរូ​ព្រំដែន​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com