ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានបង្ហាញឈ្មោះអត្តពលិកឆ្នើមចំនួន១០រូប ដែលរកចំណូលបានច្រើនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០១០ ដល់ចុងឆ្នាំ២០១៩។ Floyd Mayweather កំពូលអ្នកប្រដាល់មិនស្គាល់ចាញ់របស់អាមេរិកឈរនៅលេខរៀងទី១ ដោយរកចំណូលបាន៩១៥លានដុល្លារអាមេរិក តាមពីក្រោយដោយកីឡាករបាល់ទាត់ Cristiano Ronaldo ដែលរកបាន ៨០០លានដុល្លារ និង Lionel Messi ចំនួន៧៥០លានដុល្លារ។
ក្នុងចំណោមអត្តពលិកទាំង១០រូបខាងលើ មានអ្នកប្រកបអាជីពកីឡាប្រដាល់ចំនួនពីររូប (Floyd Mayweather, Manny Pacquiao) កីឡាករបាល់ទាត់ពីររូប (Ronaldo, Messi) កីឡាករបាល់បោះពីររូប (LeBron James, Kevin Durant) កីឡាករវាយកូនគោលពីររូប (Tiger Woods, Phil Mickelson) កីឡាករវាយកូនបាល់មួយរូប (Roger Federer) និងកីឡាករប្រណាំងរថយន្ត Formula One មួយរូប (Lewis Hamilton)។ បើសរុបលើប្រាក់ចំណូលរបស់ពួកគេទាំង១០ សម្រាប់រយៈពេល១០ឆ្នាំគឺមានចំនួនរហូតដល់ទៅ ៦,១ ពាន់លានដុល្លារអាមេរិក។
ការចាត់ថ្នាក់របស់ Forbes គឺពឹងផ្អែកលើប្រាក់ចំណូលរបស់អត្តពលិកដែលរកបានតាមរយៈប្រាក់ខែ ប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត ប្រាក់ផ្សាយពាណិជ្ជកម្ម និងចំណូលផ្សេងៗទៀត។
ខាងក្រោមនេះជាចំនួនប្រាក់ចំណូលរបស់អត្តពលិកទាំង១០រូបដែលពួកគេរកបានរៀងៗខ្លួនក្នុងរយៈពេលមួយទសវត្សរ៍៖
១- Floyd Mayweather អ្នកប្រដាល់អាមេរិក រកចំណូលសរុបចំនួន ៩១៥ លានដុល្លារអាមេរិក
២- Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus រកបានចំណូល ៨០០ លានដុល្លារអាមេរិក
៣- Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona រកបានចំណូល ៧៥០ លានដុល្លារអាមេរិក
៤- LeBron James កីឡាករបាល់បោះរបស់ក្រុម Los Angeles Lakers រកបាន ៦៨០ លានដុល្លារ
៥- Roger Federer កីឡាករវាយកូនបាល់ រកបាន ៦៤០ លានដុល្លារ
៦- Tiger Woods កីឡាករវាយកូនគោល រកបាន ៦១៥ លានដុល្លារ
៧- Phil Mickelson កីឡាករវាយកូនគោល រកបាន ៤៨០ លានដុល្លារ
៨- Manny Pacquiao កីឡាករប្រដាល់ រកបាន ៤៣៥ លានដុល្លារ
៩- Kevin Durant កីឡាករបាល់បោះរបស់ក្រុម Brooklyn Nets រកបាន ៤២៥ លានដុល្លារ
១០- Lewis Hamilton កីឡាករប្រណាំងរថយន្ត F1 រកបាន ៤០០ លានដុល្លារ