ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ បើ​សេដ្ឋកិច្ច​ថៃ និង​វៀតណាម​ថមថយ កម្ពុជា​ក៏​អាច​ខាតបង់​ដែរ​
25, Dec 2019 , 6:29 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រីវៀតណាម TRINH DINH DUNG នាពិធីសម្ពោធផ្សារដារ កាលពីថ្ងៃទី២៤ ខែធ្នូ។ រូបថត SPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រីវៀតណាម TRINH DINH DUNG នាពិធីសម្ពោធផ្សារដារ កាលពីថ្ងៃទី២៤ ខែធ្នូ។ រូបថត SPM
ប្រសិនបើ​សេដ្ឋកិច្ច​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ថមថយ ធ្វើឱ្យ​អតិផរណា​នៃ​ប្រទេស​ទាំងពីរ​នេះ​ខ្ពស់ នឹង​ធ្វើឱ្យ​ទាក់ទាញ ឬ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា ខាតបង់​ដែរ​។ នេះ​ជាការ​លើកឡើង​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុងន័យនេះ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​ពឹងផ្អែក​និង​ភាពរឹងមាំ​របស់​ប្រទេស​ទាំងពីរ​នេះ​។



សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន៖



បើតាម​ប្រសាសន៍ សម្តេច ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម​(​ព្រំដែន​កម្ពុជា​-​វៀតណាម​) ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី​២៤​ធ្នូ ឆ្នាំ​២០១៩   ការព្រួយបារម្ភ​របស់​កម្ពុជា  គឺ​សេដ្ឋកិច្ច​ប្រទេស​វៀតណាម និង​សេដ្ឋកិច្ច​ប្រទេស​ថៃ ដែល​ស្ថិត​នៅត្រង់ថា បើ​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​ជួប​វិបត្តិ ឬ​មាន​បញ្ហា​អ្វីមួយ​កើតឡើង វា​ជះឥទ្ធិពល​ដល់​អាក្រក់​ដល់​កម្ពុជា ផងដែរ​។ ប៉ុន្តែ បើ​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​នេះ បន្ត​ភាព​លូតលាស់​និង​រីកចម្រើន​ល្អ វា​ក៏​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា មាន​ភាពល្អប្រសើរ ផងដែរ​។​

​បច្ចុប្បន្ន ពាក់ព័ន្ធ​ជាមួយនឹង​ការនាំចេញ​-​នាំចូល រវាង​កម្ពុជា​នឹង​វៀតណាម និង​រវាង​កម្ពុជា​នឹង​ថៃ កម្ពុជា​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​និង​ថៃ ច្រើនជាង​ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ទាំងពីរ​នេះ​។ កម្ពុជា និង​វៀតណាម​នឹង​សម្រេច​ទំហំ​ពាណិជ្ជកម្ម​រួមគ្នា​ឱ្យបាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩-២០២០​។  ដោយឡែក បច្ចុប្បន្ននេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ បាន​កើនឡើង​រហូត​ជិត​ដល់​៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សម្តេច ហ៊ុន សែន​៕
 


Tag:
 អតិផរណា​
  ពាណិជ្ជកម្ម​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com