អត្ថបទពាណិជ្ជកម្ម
រាត្រី​«​សមោសរ​»​ដ៏​អស្ចារ្យ​! ក្រុមហ៊ុន​គ្រួសារ​កក់ក្ដៅ ប្រគល់​ពានរង្វាន់​ចំនួន ១,០០០​ពាន រថយន្ត​ទំនើប និង​ផ្ទះ​វីឡា​ដល់​តំណាង​ចែកចាយ​
25, Dec 2019 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០១៩៖ ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ បានរៀបចំ​កម្មវិធី​រាត្រី​«​សមោសរ​»​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក ដែលមាន​ការជួបជុំ​ពិសា​អាហារ​បែប​អភិជន  ការប្រគល់​រង្វាន់​ជូន​ដល់​តំណាង​ចែកចាយ និង​កំពូល​អ្នកលក់ ព្រមទាំង​មានការ​ប្រគល់ជូន​រថ​យន្ត​ស៊េរី​ទំនើប Land Cruiser ចំនួន​មួយគ្រឿង និង​ផ្ទះ​វីឡា​បែប​ថៃ​ចំនួន ៣​ខ្នង​ផងដែរ​។ រាត្រី​ដ៏​អស្ចារ្យ មានការ​ចូលរួម​ពី​តំណាង​ចែកចាយ​រាប់ពាន់នាក់​របស់​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ មកពី​បណ្ដា​ខេត្ត​នានា និង​រាជ​នី​ភ្នំពេញ​។
 
​ក្នុង​រាត្រី​ដ៏​ឱឡារិក​នេះ លោក អ៊ុច សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ និង​ជា​ប្រធាន​សមាគម​ប្រឹក្សា​គ្រឿងសម្អាង​កម្ពុជា​(CCA) បាន​មានប្រសាសន៍ថា​៖«​នេះ​គឺជា​ការរៀបចំ​ការប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ ដែលមាន​រហូតដល់​ទៅ​១,០០០​ពាន សម្រាប់​តំណាង​ចែកចាយ គ្រួសារ​កក់ក្ដៅ ដែល​សុទ្ធតែ​សុភាពនារី ព្រមទាំង​សុភាពបុរស​បន្តិចបន្តួច​ប៉ុណ្ណោះ​»​។ 


 
​បើតាម​លោក អ៊ុច សម្បត្តិ ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ បាន​បើក​ដំណើរការ​រយៈពេល​បួន​ឆ្នាំ​មកហើយ ប៉ុន្តែ​ការជ្រើសរើស​តំណាង​ចែកចាយ ទើបតែ​ធ្វើឡើង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​តំណាង​ចែកចាយ ១២០,០០០​នាក់ ហើយ​ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក​សាខា​ទៅ​ក្រៅប្រទេស នៅក្នុង​ឆ្នាំ​២០២២​ខាងមុខ​។ នេះ​បើតាម​ស្ថាបនិក​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ ដោយ​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ យើង​មាន​ផែនការ​ពង្រីក​ធំ​ជាង​មុន​៤​ដង គឺ​ពី​តំណាង​ចែក ១២០,០០០​នាក់ រហូតដល់ ៥០០,០០០​នាក់​»​។​
 
​ក្នុង​កម្មវិធី​នេះ គឺជា​ផ្ដល់ជូន​ដ៏​អស្ចារ្យ​សម្រាប់​តំណាង​ចែកចាយ​ទាំងអស់ របស់​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ ក្នុងនោះ​ក្រុមហ៊ុន មានការ​ប្រគល់ជូន ផ្ទះ​វីឡា​ចំនួន​៣​ខ្នង និង​រថយន្ត​ស៊េរី​ទំនើប​ចំនួន​១​គ្រឿង​ផងដែរ​។ លោក អ៊ុច សម្បត្តិ បាន​បញ្ចា​ក់ថា ការលក់​ផលិតផល​តាម​អន​ឡាញ ជាពិសេស​គ្រឿងសម្អាង មិនមែនជា​ការប្រកួត​ប្រជែង​ទីផ្សារ​នោះទេ ប៉ុន្តែ​គឺជា​ការ​ពួតដៃគ្នា ដើម្បី​ឲ្យ​វិស័យ​គ្រឿងសម្អាង​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែមទៀត​។ ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ បាន​ផ្លាស់ប្ដូរ​ស្ត្រី​កម្ពុជា​រាប់សែន​នាក់ ពី​ស្ត្រី​មេផ្ទះ ឲ្យ​ក្លាយខ្លួនជា​អ្នកជំនួញ ដែល​អាច​រកប្រាក់​ចំណូល ចន្លោះ​ពី​៥០០ ដុល្លារ រហូតដល់​៥,០០០​ដុល្លារ ឯណោះ​ក្នុង​មួយខែ​។​


 
«​បើ​បងប្អូន​កម្ពុជា​ចង់រក​ប្រាក់ចំណូល​បន្ថែ​ម ពីលើ​ប្រាក់ចំណូល​របស់​បងប្អូន​បន្ថែមទៀត បងប្អូន អាច​ចូលរួម​ជាមួយ គ្រួសារ​កក់ក្ដៅ​។ ជីវិត​បងប្អូន នឹងមាន​ជីវភាព​ផ្លាស់ប្ដូរ​»​។ នេះ​ជាការ​អំពាវនាវ​របស់​លោក អ៊ុច សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ​។ 
 
ក្រៅពី​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ទៅកាន់​តំណាង​ចែកចាយ ក្រុមហ៊ុន​ក៏មាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាង​ជាច្រើន​ផងដែរ​។​ដែល​រង្វាន់​ធំ​ឡាន​ទំនើប Land Cruiser ១​គ្រឿង បាន​ទៅ ឧកញ៉ា អ៊ុច បុ​ទុម Super Dealer និង​អ្នកដឹកនាំ​កំពូល របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​។ និង​រង្វាន់​ធំ ផ្ទះ​វីឡា​3​ខ្នង​បាន​ទៅ​ឈ្មោះ ទី​១, លោកស្រី កែម ចន្ថា ទី​២, លោកស្រី ទុយ គឹម​ភា​ង និង​ទី​៣, លោកស្រី ហៃ ចាន់​ធឿន​។
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ គឺជា​ក្រុមហ៊ុន​ដែល​នាំចូល​គ្រឿងសម្អាង​ជាច្រើន​ប្រភេទ តាម​តម្រូវការ​របស់​អតិថិជន ដែលមាន​ការទទួលស្គាល់​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន បាន​បង្ហាត់បង្រៀន​តំណាង​ចែកចាយ​គ្រប់រូប​របស់ខ្លួន​ឲ្យ​មាន​ការលក់​កាន់តែ​អស្ចារ្យ និង​កាន់តែខ្លាំង​។ កន្លងមក ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ ទទួលបាន​ការពេញចិត្ត​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន និង​បង្កើន​តំណាង​ចែកចាយ​រាប់សែន​នាក់ ទូទាំងប្រទេស​កម្ពុជា​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)  

© រក្សាសិទ្ធិដោយ thmeythmey.com