ព្រោះ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ កម្ពុជា សុំ​ឲ្យ​វៀតណាម ជួយ​វិស័យ​កីឡា​កង​ទ​ព័​
កីឡាជាតិ
ជាតិ
ព្រោះ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ កម្ពុជា សុំ​ឲ្យ​វៀតណាម ជួយ​វិស័យ​កីឡា​កង​ទ​ព័​
25, Dec 2019 , 7:39 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ស្នើ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​បង្វឹក​និង​ការបណ្តុះបណ្តាល​លើ​វិស័យ​កីឡា​កងទ័ព​កម្ពុជា រួមទាំង​ការជួសជុល ការថែទាំ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ ការឧបត្ថម្ភ​នូវ​ឧបករណ៍ សម្ភារៈ និង មធ្យោបាយ សម្រាប់​ការហ្វឹកហាត់​។  ជំនួប​រវាង​រដ្ឋមន្ត្រី​ទាំងពីរ គឺធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ ហើយ​ត្រូវបាន​ចុះផ្សាយ​ដោយ​ក្រសួងការពារជាតិ​កម្ពុ​ជា​។


 
​ក្រសួងការពារជាតិ​ក​ម្ពុ​ជា សរសេរថា ការស្នើសុំ​ឲ្យ​វៀតណាម​ជួយ​នេះ គឺ​ដោយសារតែ​កងយោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​និង​តម្រូវការ​ចាំបាច់ ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម (Sea Game) ឆ្នាំ​២០២៣​។ បើតាម​ក្រសួងការពារជាតិ​កម្ពុជា​ដដែល លោក ង៉ូ ស៊ុន​លិ​ច្ស បាន​ឯកភាព​ជាគោលការណ៍​លើ​សំណើ​របស់​សម្តេច​រដ្ឋមន្ត្រី ហើយ​លោក បាន​ឲ្យ​ស្ថាប័ន​ជំនាញ​ធ្វើការ​ជាមួយគ្នា និង ដាក់ (​សំណើ​នេះ​) ចូលក្នុង​ផែនការ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ដើម្បី​អនុវត្ត​។​
 
​ក្នុងជំនួប​នោះ រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​ពិធីសារ​នៃ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​៥​ឆ្នាំ (២០២០ ដល់ ២០២៤ ) និង​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០ ផងដែរ​៕
 

Tag:
 កម្ពុជា​
  វៀតណាម​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com