អត្ថបទពាណិជ្ជកម្ម
realme X2 Pro រចនា​ឡើង​សម្រាប់​អ្នក​ចង់បាន​ទូរ​សព្ទ​ម៉ាស៊ីន​ខ្លាំង តម្លៃ​សមរម្យ​! realme X2 Pro មាន​លក់​នៅ​កម្ពុជា​ហើយ​!
25, Dec 2019 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅនេះ ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ realme ដែលជា​ក្រុមហ៊ុន​ទើ​ម​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា ប៉ុន្តែ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា បានប្រកាស​ដាក់លក់​ជា​ផ្លូវការ នូវ​ទូរ​សព្ទ​ដៃ​កំពូល realme X2 Pro​។ ការដាក់​បង្ហាញ និង​ប្រកា​សលក់​ជា​ផ្លូវការ​នេះ មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​, បុគ្គលិក និង​អ្នកសារព័ត៌មាន​ជាច្រើន នា​រោងកុន Major Cineplex VIP Hall អ៊ី​អន​ម៉​ល​១​។ លោកអ្នក​រក​ជាវ​បាន តាម​បណ្ដា Smart Shop ក្នុងប្រទេស​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ 659 ដុល្លារ​ប៉ុណ្ណោះ​។​
 
realme X2 Pro ត្រូវបាន​រចនា​ឡើង​ដោយ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយ​ផ្នែក​ខាងមុខ​របស់​ទូរ​សព្ទ​នេះ រចនា​ឡើងជា​មួយ​អេក្រង់​បែប​ដំណក់ទឹក និង​ផ្នែក​ខាងក្រោយ បំពាក់​មកជា​មួយ កាមេរ៉ា​រហូតដល់​ទៅ ៤ គ្រាប់​ឯណោះ​។ realme X2 Pro ត្រូវបាន​គេ​យកទៅ​ប្រៀបធៀប​ជាមួយ​ទូរ​សព្ទ​ដៃ​កំពូល​ជាច្រើន​ដូចជា Oneplus 3T ជាដើម​។ realme X2 Pro បាន​បំពាក់​មកជា​មួយ​កម្លាំង​ម៉ាស៊ីន​ដ៏​អស្ចារ្យ និង​ការ​សាក​ថ្ម​ពី ០%-១០០% ចំណាយពេល​ត្រឹមតែ ៣៥ នាទី​ប៉ុណ្ណោះ​។ លើសពីនេះ វា​ត្រូវការ​កម្លាំង​អគ្គិសនី​ទាប​បំផុត​។​
 
​លោក Lao Kheng Bung នាយក​ផ្នែក​ទីផ្សារ​ទូរ​សព្ទ​ដៃ realme ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា  កំពូល​ស្មា​ត​ហ្វូ​ន realme X2 Pro នេះ​ត្រូវបាន​បំពាក់​មកជា​មួយ​កម្លាំង​ម៉ាស៊ីន​ដ៏​អស្ចារ្យ ដោយ​ទូរ​សព្ទ​ជើង​ខ្លាំង​មួយ​នេះ បាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Snapdragon 855 Plus, Ram 12GB អង់​ផ្ទុក​ទិន្ន័យ​ជំនាន់​ថ្មី UFS 3.0 ទំហំ 256GB និង​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 9 Pie OS និង ColorOS 6​។ 


 
​លោក Lao Kheng Bung បន្ត​ឲ្យ​ដឹង​ទៀតថា realme X2 Pro មាន​អេក្រង់​ទំហំ 6.5-inch AMOLED កម្រិត​បង្ហាញ​រូបភាព Full HD+ និង​កម្រិត  aspect ratio19.5:9 និង​កម្រិត Refresh  rate 90Hz​។ ទូរ​សព្ទ​ដែល​តម្លៃ​ក្រោម​ពី ៧០០ ដុល្លារ​មួយ​នេះ ក៏បាន​បំពាក់​មកជា​មួយ Speaker Dolby Atmos ដែល​ផ្ដល់នូវ​បទពិសោធន៍​ថ្មី​សម្រាប់​អ្នកប្រើប្រាស់ ដែល​វាប​ញ្ជេ​ញ​សំឡេង​ចេញ​ហាក់ដូច​ចេញពី​អេក្រង់​តែម្ដង​។ ការបំពាក់​នេះ ក៏​ជា​ផ្នែក​ពិសេស សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ផងដែរ និង​ផ្តល់​ភាពងាយស្រួល ក្នុងការ​ស្ដាប់​សំ​រិ​ប​ជើង​ចេញ​មកពី​ជ្រុង​ណា​។ 
​កាន់តែ​ពិសេស​ទៀត​នោះ realme X2 Pro បាន​បំពាក់​នូវ​មុខងារ 50W SuperVOOC Flash Charge ដែល​អាច​បញ្ចូល​ថ្ម​កម្លាំង 4,000mAh ពី ០%-១០០% ចំណាយពេល​ត្រឹមតែ ៣៥ នាទី​ប៉ុណ្ណោះ​។ ចំពោះ​កាមេរ៉ា ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ បាន​បំពាក់​ការ​មេ​រ៉ា​រហូតដល់​ទៅ ៤ គ្រាប់ នៅ​ផ្នែក​ខាងក្រោយ​លើ ទូរ​សព្ទ​ដៃ realme X2 Pro នេះ​។ លេន​មេ​រប​ស់វា មាន​ទំហំ 64MP f/1.8 aperture, 13 MP, f/2.5, 52mm សម្រាប់ (telephoto) ដែល​អាច Zoom បាន រហូតដល់ ២០ ដង​, លេន​គ្រាប់​ទី 3 ទំហំ 8MP សម្រាប់ Ultra-wide, និង​មួយ​គ្រាប់​ចុងក្រោយ ទំហំ 2MP ជា​ប្រភេទ Depth assist sensor​។ ចំពោះ​ការ​មេ​រ៉ា​មុខ​វិញ មាន​ទំហំ​រហូតដល់​ទៅ 32MP»​។ 
 
​គួររំលឹកថា ទូរ​សព្ទ​លំដាប់​កំពូល ដែលមាន​តម្លៃ​សមរម្យ​នេះ មាន ២ ពណ៌ Nepture Blue ដែល​រចនា​ឡើង​ពី​ពណ៌​ទឹកសមុទ្រ និង​ពណ៌ Lunar White រចនា​ឡើង​ពី​ពណ៌​របស់​ព្រះ​ចន្ទ​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com