ជាតិ
កាំកុងត្រូល​ពិនិត្យ​៥​ស្ថានីយ រកឃើញ​៤​ស្ថានីយ​លក់​ប្រេង​មិន​ត្រឹមត្រូវ​នៅ​កៀនស្វាយ​
25, Dec 2019 , 10:19 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ចំនួន ៤​កន្លែង លក់ដូរ​មិន​ត្រឹមត្រូវ​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​


 
​នៅ​ថ្ងៃទី​២៤​ខែធ្នូ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល យក​រថយន្ត​ពិសោធន៍​ចល័ត ត្រួតពិនិត្យ​បណ្ដា​ស្ថានីយ​ចំនួន​៥​កន្លែង​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ស្ថានីយ​ទាំងនោះ​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៣​ទីតាំង​មិនមាន​អនុលោមភាព​បរិមាណ ខណៈ​១​ទីតាំង​ទៀត​មិន​អនុលោម​ទាំង​បរិមាណ និង​គុណភាព​។​
 
​មន្ត្រី​អះអាងថា នេះ​ជា​លើក​ទី​១ ដូច្នេះ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងនោះ​ចុះកិច្ចសន្យា​កែតម្រូវ និង​ព្រមាន​កសាង​សំណុំរឿង​ទៅ​តុលាការ​បើ​រកឃើញ​កំហុស​លើក​ទី​២៕








Tag:
 ប្រេងឥន្ធនៈ​
  កាំកុងត្រូល​
  កៀនស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com