ជាតិ
យុវតី៤រូប បង្កើតគម្រោង «ដុះស្លាប» ដើម្បីលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជដល់ស្ត្រី 
រូបភាពពីកញ្ញា ប៊ុន សៅសុភនាថ
×![]()
ភ្នំពេញ៖ «ដុះស្លាប» ជាវេទិកាម៉ាល់ធីមីឌៀ ដែលមានបំណងលើកកម្ពស់សុខុមាលភាពរបស់យុវជនកម្ពុជា ដោយផ្ដោតលើសុខភាពផ្លូវភេទ និងបន្តពូជ ។ គម្រោង «ដុះស្លាប»នេះ បង្កើតឡើង ដោយយុវតី៤រូប ដែលជានិស្សិតបញ្ចប់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងធុរកិច្ច។ សហស្ថាបនិកនៃគម្រោងដុះស្លាប កញ្ញា ប៊ុន សៅសុភនាថ បាននិយាយថា គម្រោងនេះ នឹងធ្វើឲ្យស្ត្រីហ៊ាននិយាយពីបញ្ហាសុខភាពផ្លូវភេទ និងបន្តពូជ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយកញ្ញា ប៊ុន សៅសុភនាថ សហស្ថាបនិកគម្រោងដុះស្លាបដូចតទៅ៖
កញ្ញា ប៊ុន សៅសុភនាថ សហស្ថាបនិកនៃគម្រោងដុះស្លាប បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «គោលដៅរបស់ដុះស្លាប គឺចង់លើកចិត្តឲ្យស្ត្រីនិយាយ ជាពិសេសចែករំលែកពីបទពិសោធន៍ពីបញ្ហាដែលស្ដ្រីជួបប្រទះ»។ ដុះស្លាប នឹងចែករំលែករឿងរ៉ាវពីសុខភាពផ្លូវភេទ និងបន្តពូជ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង YouTube។ យុវតីមួយក្រុមនេះ នឹងផលិតវីដេអូ ដែលមានលក្ខណៈច្នៃប្រឌិត ផ្ដល់ការអប់រំ និងកម្សាន្តដល់អ្នកទស្សនា។
ជាជំហានដំបូង ដុះស្លាប នឹងធ្វើការលើសុខភាពផ្លូវភេទនិងបន្តពូជ។ វីដេអូដែលដុះស្លាបផលិត គឺផ្ដោតសម្រាប់ស្ត្រីដែលមានវ័យពី១៥ឆ្នាំ ដល់៣៥ឆ្នាំ។ ជាមួយគ្នានេះ គម្រោង «ដុះស្លាប» នឹងជួបជាមួយអ្នកជំនាញ និងការចែករំលែកបទពិសោធន៍ដែលស្ត្រីជួបប្រទះលើបញ្ហាទាំងនេះ៕
Tag:
ស្ត្រី
សុខភាពផ្លូវភេទ
បន្តពូជ
© រក្សាសិទ្ធិដោយ thmeythmey.com