ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្វី​នឹង​កើតឡើង​ចំពោះ​សុខភាព បើ​ញុាំត្រី​សាល​ម៉ុ​ន​រាល់​យប់​?
26, Sep 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​សុខភាព​ល្អ​ចាំបាច់​ដើម្បី​រក្សាសុខ​ភា​ពរាងកា​យ​ចៀសផុត​បញ្ហា​ផ្សេងៗ​! ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ត្រី​សាល​ម៉ុ​ន​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការរួមបញ្ចូល​ត្រី​សាល​ម៉ុ​ន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. បង្កើន​សុខភាព​ភ្នែក​

​មិន​ត្រឹមតែ​វីតាមីន A ប៉ុណ្ណោះ​ទេ​ដែល​ល្អ​សម្រាប់​សុខភាព​ភ្នែក ប៉ុន្តែ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ចាំបាច់​ណាស់​ផងដែរ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​ទប់ស្កាត់​បញ្ហា​ភ្នែក​មើល​លែង​ច្បាស់ ឬ​ខ្សោយ​ភ្នែក​ទាក់ទង​នឹង​វ័យ​។ ហើយ​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺ​ត្រី​សាល​ម៉ុ​ន​។​
 
២. សាច់ដុំ​កាន់តែ​ធំ​និង​រឹងមាំ​

​នោះ​ក៏​ព្រោះតែ​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ត្រី​សាល​ម៉ុ​ន​ក្នុង​របប​អាហារ​ពេលយប់​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទាប ប៉ុន្តែ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ខ្ពស់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។ ការទទួល​ទាន​ត្រី​សាល​ម៉ុ​ន​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​គាំងបេះដូង​ផងដែរ​។​
 
៤. លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​

​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ រួមទាំង​អារម្មណ៍​។ ត្រី​សាល​ម៉ុ​ន​ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​រីករាយ serotonin នៃ​ខួរក្បាល​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ស្ត្រេ​ស​។​
 
៥. បង្កើន​សុខភាព​ខួរក្បាល​

​នោះ​ក៏​ព្រោះតែ​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ដែល​ចាំបាច់​ណាស់​សម្រាប់​បង្កើន​សុខភាព​ខួរក្បាល​។ ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ក៏​ជួយ​បង្កើត​កោសិកា​ខួរក្បាល រួមទាំង​សរសៃប្រសាទ​ផងដែរ​។ ការទទួល​ទាន​ត្រី​សាល​ម៉ុ​ន​ថែមទាំង​អាចជួយ​សម្រួល​អារម្មណ៍​និង​អាចធ្វើអោយ​ខួរក្បាល​ស្ងប់​ទៀតផង​។​
 
៦. បំបាត់​អា​ការៈឈឺ​សន្លាក់​

​នោះ​ក៏​ព្រោះតែ​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​ទប់ស្កាត់​ការឈឺចាប់​និង​ហើម​សន្លាក់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​រក្សា​សុខភាព​ស​ន្លា​ក់​ល្អ​រឹងមាំ កុំ​ភ្លេច​ទទួលទាន​ត្រី​សាល​ម៉ុ​ន​នៅពេល​យប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com