បញ្ហាស្រមុកមិនពិបាកនឹងទប់ទល់ឡើយ! ថាតើធ្វើយ៉ាងណាទប់បំបាត់អាការៈស្រមុកបានមែនទេ?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់អាការៈស្រមុក ៖
១. ផ្លាស់ប្ដូរទីតាំងនៃការគេង
មួយក្នុងចំណោមវិធីដ៏ងាយផ្សេងទៀតដើម្បីបំបាត់អាការៈស្រមុក គឺផ្លាស់ប្ដូរទីតាំងនៃការគេង។ ចូរសាកល្បងគេងផ្អៀង ឬបែរទៅម្ខាង! ក៏ព្រោះការគេងបែបនេះជួយឱ្យបំពង់កមិនត្រូវបានរាំងស្ទះដោយគល់នៃអណ្ដាតនិងក្រអូមមាត់។
២. រក្សាខ្យល់សើមក្នុងបន្ទប់
ខ្យល់ស្ងួតក៏ជាកត្តាមួយងាយនឹងបណ្ដាលឱ្យអ្នកស្រមុកផងដែរ! នោះក៏ព្រោះតែវាធ្វើឱ្យស្ងួតដល់ភ្នាសនៃច្រមុះនិងបំពង់ក។ នៅពេលខ្យល់រំកិលពីច្រមុះទៅបំពង់កត្រូវបានរាំងស្ទះនោះអាការៈស្រមុកប្រាកដជាអាចកើតមានឡើង។
៣. សម្រកទម្ងន់
ប្រសិនបើអ្នកធាត់លើសទម្ងន់នោះអាការៈស្រមុកងាយនឹងកើតឡើងចំពោះអ្នកណាស់។ នេះក៏ព្រោះតែបំពង់កនិងផ្លូវដង្ហើមអាចត្រូវបានរាំងស្ទះដោយខ្លាញ់ក្នុងរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមសម្រកទម្ងន់ដែលលើស ឬរក្សាទម្ងន់ឱ្យបានត្រឹមត្រូវ។
៤. ប្រើប្រាស់ប្រេងជីអង្កាម
ក្លិននៃប្រេងជីអង្កាមអាចជួយឱ្យអ្នកដកដង្ហើមបានស្រួលចៀសផុតបញ្ហាស្រមុក។ ដូច្នេះកុំភ្លេចប្រើប្រាស់ប្រេងជីអង្កាមដើម្បីសម្រួលផ្លូវដង្ហើម។
៥. ធ្វើលំហាត់ប្រាណទៀងទាត់
ការស្រមុកអាចកើតឡើងដោយសារខ្លាញ់ច្រើនពេកក្នុងរាងកាយ! ដូច្នេះហើយទើបការធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់ដើម្បីទប់ទល់បញ្ហាស្រមុក៕
ត្រួតពិនិត្យដោយ www.health.com.kh