ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្រៀវធ្មេញ​? កុំ​រំលង​អត្ថបទ​នេះ​!
27, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កំពុង​ជួបប្រទះ​បញ្ហា​ស្រៀវធ្មេញ​មែន​ទេ​? ​​​​​​​​​


 
​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​បញ្ហា​ស្រៀវធ្មេញ​ឆាប់រហ័ស ៖
 
១. ឈើអែម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​ឈើអែម​ជាមួយ​ទឹកឃ្មុំ​ឆៅ​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ជ្រលក់​លាប​ល្បាយ​លើ​ធ្មេញ​ដែល​ស្រៀវ​ជាការ​ស្រេច​។​
 
២. តែ​ខ្មៅ​

​ជ្រលក់​តែ​ខ្មៅ​មួយកញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​។ បន្ទាប់មក​ច្របាច់​ទឹក​ចេញពី​កញ្ចប់​តែ​បន្តិច រួច​ដាក់​កញ្ចប់​តែ​លើ​ធ្មេញ​ដែលមាន​បញ្ហា​។ សារធាតុ Tannin នៃ​តែ​នឹង​ជួយ​បំបាត់​ស្រៀវ រួមទាំង​ការឈឺចាប់​។​
 
៣. តែ​ជី​អង្កាម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ជី​អង្កាម​មួយ​ពែង រួច​ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សឹម​ខ្ពុរមាត់​ជាមួយ​ទឹកតែ​នេះ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​មុននឹង​ខ្ជាក់​ចេញ​។​
 
៤. ខ្ទឹមបារាំង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដុស​ខ្ទឹមបារាំង​ឆៅ​មួយ​ចំណិត​តូច​ថ្នមៗ​លើ​ធ្មេញ​ដែលមាន​បញ្ហា​។​
 
៥. ខ្ទឹមស​និង​អំបិល​

​ច​ញ្ច្រាំ​ខ្ទឹមស​មួយ​កំពឹស​ឱ្យ​ម៉ដ្ឋ រួច​រោយ​អំបិល​បន្តិច​ពីលើ​។ បន្ទាប់មក​លាប​ល្បាយ​នេះ​លើ​ធ្មេញ​ជាការ​ស្រេច​។ រូបមន្ត​នេះ​ក៏​សាក​សម​បំផុត​សម្រាប់​បំបាត់​អាកា​រៈ​ឈឺធ្មេញ​ផងដែរ​។​
 
៦. ស្លឹក​ត្របែក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដាំ​ស្លឹក​ត្របែក​មួយចំនួន​ក្នុង​ទឹក​រហូតដល់​ពុះ​។ ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ស្លឹក​ត្របែក​នេះ​។ អ្នក​ក៏​គួរ​ទំពារ​ស្លឹក​ត្របែក​ដែល​ដាំ​រួច​នោះ​ផងដែរ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com