អត្ថបទពាណិជ្ជកម្ម
ឌី​ជេ​ដ៏​ស្រស់ស្អាត JINNICHA ពី​ថៃ កញ្ញា យូ​រី និង​លោក ហ្សូ​ណូ ផ្តល់​ភាព​រីករាយ​នា​ពិធី​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​នៅ​កោះកុង​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​
26, Dec 2019 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​កោះកុង​៖ នា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បានផ្តល់​ភាពសប្បាយ​រីករាយ​ដល់​អ្នក​ខេត្តកោះកុង នា​អំឡុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ជាមួយនឹង​ការប្រគំ​តន្ត្រី​២​យប់​ចុងក្រោយ​នៃ​ឆ្នាំ​នីមួយៗ​។
 
​ឆ្នាំនេះ​កាន់តែ​ពិសេស​ដោយសារតែ​នឹងមាន​វត្តមាន​ចូលរួម​ចាក់​ភ្លេង​ចង្វាក់ EDM ពី​កញ្ញា JINNICHA ដែលជា​ឌី​ជេ​ដ៏​ល្បី​មកពី​ប្រទេស​ថៃ រួមជាមួយ​បទ​ចម្រៀង​កន្ត្រាក់​អារម្មណ៍​ពី​កញ្ញា យូ​រី និង លោក ហ្សូ​ណូ​ផងដែរ​នាយ​ប់ ថ្ងៃទី​៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ នៅ​បរិវេណ​មុខ​សាលា​ខេត្តកោះកុង​។ បន្ថែម​ពីលើ​នេះ លោកអ្នក​ក៏​អាច​ទទួលបាន​បទពិសោធ​ន៍​នៃ​ការ​ភ្លក្ស​រសជាតិ​ស្រា​បៀរ​កម្ពុជា​កំប៉ុង​ថ្មី​ជាមួយ​ការ​រចនា​រូបរាង​ដ៏​ប្រណីត និង​រសជាតិ​ឆ្ងាញ់​អស្ចារ្យ​។​
 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​បាន​ឲ្យ​ដឹងថា​៖ «​កម្មវិធី CAMBODIA COUNTDOWN PARTY នេះ​គឺធ្វើឡើង​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ប្រជាជន កោះកុង​ទាំងមូល​ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាប្រចាំ​ក្នុង​កម្មវិធី​ជួបជុំ​ផ្សេងៗ​របស់​ពួកគេ​»​។ 
 
​លោក​ក៏បាន​ជូនពរ​ដល់​ពលរដ្ឋ​កោះកុង និង ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ទាំងអស់​ស​ម្រា​ប់​ឱកាស​ចូលឆ្នាំថ្មី​នេះ រាល់​ការខិតខំ​ប្រឹងប្រែង​គ្រប់​ភារកិច្ច​របស់​ពួកគេ​សូម​ទទួលបាន​ជោគជ័យ​ហើយ​អំពើ​ល្អ​តាម​ថែរក្សា​ពួកគេ​ផងដែរ​។​
 
​លោក​បានបញ្ចប់​ដោយ​គោរព​អញ្ជើញ​អ្នក​ខេត្តកោះកុង​ទាំងអស់​ចូលរួម​រាំលេង​សប្បាយ អបអរសាទរ​នាឱកាស​ដ៏​សែន​រីករាយ​ក្នុង​កម្មវិធី​ការប្រគំ​តន្ត្រី​នេះ​ជាមួយ​មិត្តភក្តិ អ្នកជិតខាង ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​ផងដែរ​៕
 
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com