អត្ថបទពាណិជ្ជកម្ម
សាលាបឋមសិក្សា​ចំនួន​៣​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ទទួលស្គាល់​ជា​សាលា​គំរូ ក្នុង​កម្មវិធី​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សិស្ស​
26, Dec 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩៖ សាលាបឋមសិក្សា​ចំនួន​៣ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្តាល ត្រូវបាន​ទទួលស្គាល់​ជា​សាលា​គំរូ ដោយមាន​ស្នាដៃ​ដ៏​ល្អ ក្នុងការ​បង្រៀន​ជំនាញ​ចំណេះដឹង​ហិរញ្ញវត្ថុ​មូលដ្ឋាន ដល់​សិស្ស​របស់ខ្លួន តាមរយៈ​ការអនុវត្ត​កម្មវិធី ឆា​-​ឈី​ង (Cha-Ching Money Smart Kids)​។ កម្មវិធី​នេះ រៀបចំឡើង​ដោយ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា និង​មូលនិធិ​ព្រូ​ដិ​នស៍  ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍ របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក​។​
 
​ពិធី​អបអរសាទរ​សាលារៀន​ជ័យលាភី ដែល​បាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល ដាយ​កូ​នៀ (Diakonia Center) កាលពី​ថ្ងៃទី​២៣ ខែធ្នូ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នាយក​-​នាយិកា​សាលា និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​អ្នកតំណាង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា និង​មូលនិធិ​ព្រូ​ដិ​នស៍  និង​អ្នកតំណាង អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​។ 
 
​សាលារៀន​ចំនួន​៣ ត្រូវបាន​ជ្រើសរើស និង​ទទួលស្គាល់​ដោយ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ផ្អែកលើ​អត្ថប្រយោជន៍ និង​ការគាំទ្រ​ដល់​សិស្ស​របស់ខ្លួន ដែល​ទទួលបាន​តាមរយៈ​ការអនុវត្ត​កម្មវិធី ឆា​-​ឈី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ជំនាញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​បន្ថែមទៀត​។​
 
​កម្មវិធី ឆា​-​ឈី​ង​«Cha-Ching Money Smart Kids» គឺជា​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ ដែល​ទទួលបាន​ពានរង្វាន់ និង​ជា​កម្មវិធី​ដែល​បង្រៀន​ក្មេងៗ អំពី​ជំនាញ​ជា​មូលដ្ឋាន​នៃ​ការគ្រប់គ្រង​សាច់ប្រាក់​។ កម្មវិធី​នេះ មាន​តួ​អង្គជា​គំនូ​ជី​វច​ល​ចំនួន​៦​នាក់ ក្នុង​ក្រុម​តន្ត្រី​មួយ​ដែល​ផ្សព្វផ្សាយ ពី​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ចំនួន​៤  រួមមាន​ការរក​លុយ ការ​សន្សំ ការចំណាយ និង​ការបរិច្ចាគ តាមរយៈ​បទ​ចម្រៀង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​បទ​។​
 
​កម្មវិធី ឆា​-​ឈី​ង  ផ្តល់នូវ​សម្ភារ​សិក្សា និង​អនុវត្ត​ដល់ លោកគ្រូ អ្នកគ្រូ និង​ឪពុក ម្តាយ ដើម្បី​ជួយ​បង្រៀន សិស្សានុសិស្ស កូនៗ​របស់​ពួកគេ ឱ្យ​ចេះ​អំពី​របៀប​ចំណាយ​ថវិកា​។ កម្មវិធី​នេះ ក៏ត្រូវ​បាន​ណែនាំ​ដល់​សាលារៀន​ជាច្រើន​ផ្សេងទៀត តាមរយៈ​កម្មវិធី​អប់រំ ដែលមាន​បុគ្គលិក​ស្ម័គ្រចិត្ត មកពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ចូលរួម​ដោយផ្ទាល់​ជាមួយ​និស្សិត ដែលជា​រឿយៗ មានការ​ស្លៀកពាក់​សំលៀកបំពាក់​ជា​តួអង្គ​គំនូរជីវចល ឆា​-​ឈី​ង ផងដែរ​។ 


 
​លោកស្រី ស៊ា​ង លក្ខិណា ប្រធាន​ត្រួតពិនិត្យ​ជាន់ខ្ពស់​ផ្នែក​ការងារ​អភិវឌ្ឍន៍​សហគមន៍ និង​ការឧបត្ថម្ភ នៃ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​យើង​មាន​មោទកភាព​ក្រៃលែង​ចំ ពោះ​កម្មវិធី ឆា​-​ឈី​ង និង​ការឆ្លើយតប​ជា​វិជ្ជមាន និង​ការ​សាទរ​ពី​សិស្សានុសិស្ស ឪពុកម្តាយ និង​លោកគ្រូ អ្នកគ្រូ​។ យើង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ដាក់ឱ្យ​ដំណើការ​កម្មវិធី​នេះ នៅតាម​សាលា​រដ្ឋ​នៅ​កម្ពុជា​។ ពួកគេ​បាន​ចូលរួម​ចែករំលែក​ទស្សនៈ​ជាមួយ​ពួកយើង​ថា ចំណេះដឹង​អក្ខរកម្ម​ហិរញ្ញវត្ថុ និង​ជំនាញ​នៃ​ការគ្រប់គ្រង​ថវិកា គឺមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​កុមារ​នៅ​ថ្នាក់បឋមសិក្សា និង​អាច​ផ្ដល់​អនាគត​ដ៏​រុងរឿង​មួយ​ដល់​ពួកគេ នៅពេលដែល​ពួកគេ​រក​ចំណូល ចំណាយ សន្សំ និង​បរិច្ចាគ​។ ជំនាញ​ទាំងនេះ ចូលរួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើ​ឡើង ដល់​សុខុមាលភាព ការរស់នៅ​របស់​ពួកគេ និង​ក៏​ជំរុញ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​លោក សឹង ឈុន អនុប្រធាន​ការិយាល័យ​អប់រំ​ខណ្ឌ​ច្បារអំពៅ និង​ជា​គណៈកម្មការ​វិនិច្ឆ័យ នៃ​កម្មវិធី ឆា​-​ឈី​ង បាន​មានប្រសាសន៍ថា​៖«​ដោយសារតែ​មានការ​ប្រែប្រួល​ឥរិយាបទ (​ក្នុងការ​គ្រប់គ្រង​ប្រាក់​) ខ្ញុំ​ចង់ឱ្យមាន​ការពង្រីក​ក​ម្ម​វិធី​នេះ​នៅ​ទូទាំងប្រទេស​។ ដូច្នេះហើយ ខ្ញុំ​សូម​សំណូមពរ ដល់​ក្រសួង​អប់រំ និង​ដៃគូ ជួយ​គាំទ្រ​កម្មវិធី​នេះ​បន្តទៀត​»​។ 
 
​មូលនិធិ​ព្រូ​ដិ​នស៍  និង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មាន​គោលបំណង​ពង្រីក​ការអនុវត្ត​កម្មវិធី ឆា​-​ឈី​ង រយៈពេល​២​ឆ្នាំ​ខាងមុខ​ទៀត  នៅតាម​សាលារៀន​ចំនួន​១៥០  ក្នុង​ខេត្ត​ចំនួន ៣ នៃ​ប្រទេស​កម្ពុជា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com