ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តី៖ គ្រប់ស្ថាប័នព័ត៌មាន ត្រូវចាក់បទភ្លេងគោរពទង់ជាតិ ឲ្យបានព្រមគ្នា
26, Dec 2019 , 12:15 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ទៅគ្រប់ម្ចាស់ស្ថានីយ៍វិទ្យុឯកជន ឲ្យចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ តាមរយៈការផ្សាយបន្តផ្ទាល់ពីវិទ្យុជាតិកម្ពុជា FM96MHz ហើយម្ចាស់ស្ថានីយ៍ទូរទស្សន៍ឯកជន ក៏ដូច្នេះដែរ ដោយត្រូវចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ តាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ជារៀងរាល់ថ្ងៃ នៅម៉ោង៧ព្រឹក និង ម៉ោង៥ល្ងាច។



តាមរយៈលិខិត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ ប្រាប់ហេតុផលទៅម្ចាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ថា ការតម្រូវឲ្យធ្វើបែបនេះ គឺដើម្បីឲ្យមានឯកភាព ក្នុងការចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ «ឲ្យបានព្រមៗគ្នា» ក្នុងពេលតែមួយ។ លោករដ្ឋមន្រ្តី សង្កេតឃើញថា កន្លងមក ស្ថានីយ៍វិទ្យុ និងស្ថានីយ៍ទូរទស្សន៍មួយចំនួន បានចាក់ផ្សាយបទភ្លេងគោរពទង់ជាតិដោយឡែកពីគ្នា និងនៅពេលវេលាខុសៗគ្នា៕

Tag:
 ភ្លេងគោរពទង់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com