Boxing Day ជាថ្ងៃសម្រាកបន្ទាប់ពីពិធីបុណ្យណូអែលមួយថ្ងៃ ពោលគឺថ្ងៃទី ២៦ ខែធ្នូ ដែលគេនិយមប្រារព្ធឡើងនៅប្រទេសលោកខាងលិច។ នេះក៏ជាថ្ងៃពិសេស សម្រាប់ប្រជាជនអង់គ្លេសផងដែរ ប៉ុន្តែសម្រាប់ការប្រកួតកីឡាបាល់ទាត់វិញ គ្រប់កម្រិតលីគទាំងអស់នៅអង់គ្លេសគឺមិនត្រូវបានសម្រាកទេនៅថ្ងៃនេះ។
ក្នុងក្របខណ្ឌ Premier League នឹងមានការប្រកួតទាំង១០គូតែម្តង នៅយប់ថ្ងៃ Boxing Day។ Tottenham Hotspur នឹងត្រូវស្វាគមន៍ Brighton & Hove Albion សម្រាប់ជំនួបដំបូងគេនៅម៉ោង៧ និង ៣០នាទីយប់ [ម៉ោងនៅកម្ពុជា] ខណៈ៩គូទៀតលេងនៅម៉ោងបន្តបន្ទាប់។
ក្រុមកំពុងឈរលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស Leicester City ត្រូវបើកទ្វារកីឡដ្ឋាន King Power ដើម្បីតទល់ជាមួយក្រុមកំពូលតារាង និងមិនទាន់ស្គាល់ចាញ់ Liverpool (ម៉ោង០៣:០០នាទីអាធ្រាត្រ) ដែលជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុត។ Manchester United ទទួលភ្ញៀវ Newcastle United ហើយ Arsenal ប៉ះ AFC Bournemouth ខណៈ Chelsea ទទួល Southampton រួមទាំងជំនួបផ្សេងទៀត។
ដោយឡែកការប្រជែងគ្នានៅក្របខណ្ឌទីពីរអង់គ្លេស Championship ក៏មានការប្រកួតទាំង២៤ក្រុមដែរ ពោលគឺ ១២គូនៅថ្ងៃ Boxing Day នេះ។ ក្នុងចំណោម១២គូរនេះ មានជំនួបគួរចាប់អារម្មណ៍ពីរគូ ដែលមានការជួបគ្នារវាងក្រុមកំពុងឈរកំពូលតារាង West Bromwich Albion ជាមួយ Barnsley និងក្រុមលេខពីរ Leeds United ដែលនឹងត្រូវទទួលស្វាគមន៍ Preston North End៕
ជំនួបទាំង១០គូនៅ Premier League មានដូចជា៖
Spurs Vs Brighton (ម៉ោង ៧:៣០នាទី)
AFC Bournemouth Vs Arsenal (ម៉ោង ១០:០០នាទី)
Aston Villa Vs Norwich City (ម៉ោង ១០:០០នាទី)
Chelsea Vs Southampion (ម៉ោង ១០:០០នាទី)
Crystal Palace Vs West Ham (ម៉ោង ១០:០០នាទី)
Everton Vs Brunley (ម៉ោង ១០:០០នាទី)
Sheffleld United Vs Watford (ម៉ោង ១០:០០នាទី)
Manchester United Vs Newcastle United (ម៉ោង ១២:៣០នាទី)
Leicester City Vs Liverpool (ម៉ោង ៣:០០នាទី)