អត្ថបទពាណិជ្ជកម្ម
ចាំ​អី​ទៀត​! សប្បាយ​ក៏​សប្បាយ IDOL ក៏បាន​ជួប ឡូយ​ត្រង់​មានឱកាស​ឈ្នះ​រង្វាន់​ទៀត​នោះ​
26, Dec 2019 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ដឹង​តែ​ពិសេស និង​ប្លែក​តែម្ដង​! នៅ​ចុងខែ​ធ្នូ ថ្ងៃទី​២៨ និង​២៩ ឆ្នាំ​២០១៩​នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី នឹងមាន​រៀបចំ​កម្មវិធី​ដើរ​ម៉ូត​ដ៏​ពិ​សេសមួយ ពី​ក្រុម​ដើរ​ម៉ូត​ដ៏​ល្បី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ឱកាស​លេង​ហ្គេម​សប្បាយៗ ដើម្បី​យក​រង្វាន់​ជាច្រើន​ពី​កម្មវិធី​។
 
​ក្នុង​កម្មវិធី​នោះ ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​តារាចម្រៀង​ស្រី ដែល​ល្បី​ក្នុង​បទ Home For Dinner អ្នកនាង Nikki Nikki - នី​គី​នី​គី - ក៏ដូចជា​តារា Facebook ដ៏​មាន​ប្រជាប្រិយភាព កញ្ញា MINA លោក RAINEE DARA និង​កញ្ញា Boramey ដែល​នឹងធ្វើ​ឲ្យ​កម្មវិធី​ទាំងមូល​កាន់តែ​ប្លែក​ភ្នែក​។
 
​ប្រិយមិត្ត​ទាំងអស់ អាច​ចូលរួម​កម្សាន្ត​ដោយ​សេរី ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង ៩​យប់​។ ក្រៅពី​ការដើរ​ម៉ូត នៅ​ទីនោះ ក៏​នឹងមាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត ព្រមទាំង​ឱកាស​ជួប​ផ្ទាល់​ជាមួយ IDOL ក្នុង​ដួងចិត្ត​ផងដែរ​។​
 
​បន្ថែម​ពីនេះ ប្រិយមិត្ត​ក៏​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី នៃ​ផលិតផល​ដ៏​ពិ​សេសមួយ ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ស្អាត​ភ្លឺ​ចែងចាំង ជួយ​ឲ្យ​សាច់​ក្រណាត់​ទន់ល្មើយ និង​រក្សា​ពណ៌ ធ្វើ​ឲ្យ​សម្លៀកបំពាក់​ថ្មី​បានយូរ ហើយ​មាន​ក្លិនក្រអូប​ដូច​ទឹកអប់​ពី​ប្រទេស​បារាំង​។​
 
​នៅមាន​ច្រើន​ទៀត​! ចង់​ជ្រាប​ច្បាស់ កុំ​ភ្លេច​ចូលរួម​កម្មវិធី​ដើរ​ម៉ូត​ដ៏​អស្ចារ្យ​នោះ​ទាំងអស់គ្នា​! នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី ថ្ងៃទី​២៨ និង​២៩ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខ​។ ប្លែក​ភ្នែក​ហើយ មានឱកាស​ឈ្នះ​រង្វាន់​ទៀត​រក​ឯណា​បាន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com