អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន ចូល​លេង​ក្នុង​ការប្រកួត​កីឡា​ហុក​គី Night-Time Hockey League
26, Dec 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន បាន​ចូល​លេង​ក្នុងការ​ប្រកួត​កីឡា​ហុក Night-Time Hockey League កាលពី​ថ្ងៃ​ពុធ នៅ​ទីលាន​ទឹកកក Red Square ក្រុង​មូ​ស្គូ ក្នុងជំនួប​មិត្តភាព​។ នេះ​បើតាម​ការផ្សាយ​របស់ Sputnik​។​

 
​តាម​ទម្លាប់ លោក ពូ​ទីន ពាក់អាវ​លេខ​១១ ដោយ​ស្ថិតនៅ​ក្រុម​ក្រហម ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ លោក Sergei Shoigu អតីត​កីឡាករ​ឆ្នើម​ហុក​គី​ទឹកកក Pavel Bure, Sergei Fedorov និង​កីឡាករ​ជាច្រើនរូប​ទៀត​។ រីឯ​ក្រុម​ម្ខាង​ទៀត មាន​ឯកសណ្ឋាន​ពណ៌​ស ដោយមាន​អភិបាលក្រុង Tula លោក Aleksei Dyumin អ្នកជំនួញ Gennady Timchenko, Vladimir Potanin និង Roman Rotenberg ជាដើម​។​
 
​ព្រឹត្តិការណ៍​ប្រកួត Night-Time Hockey League ត្រូវបាន​បង្កើតឡើង​ដោយ​លោក ពូ​ទីន ផ្ទាល់ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកនយោបាយ និង​កីឡាករ​ល្បីៗ ក្នុង​គោលដៅ​ទាក់ទាញ​ទស្សនិកជន​។​
 
​ហុគ​កី ជា​ប្រភេទ​កីឡា​ដែល​លោក ពូ​ទីន ចូលចិត្ត ក្នុងចំណោម​កីឡា និង​សកម្មភាព​ផ្សេងទៀត ក្នុងនោះ​មានដូចជា យូ​ដូ ស្គី​ឡើង​ភ្នំ ប្រណាំង​រថយន្ត  មុជ​ក្នុង​ទឹក ឡើង​ភ្នំ និង​ស្ទូចត្រី ជាដើម​៕



© រក្សាសិទ្ធិដោយ thmeythmey.com