អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ស្វែងរក​អចលនទ្រព្យ​លើ​ទូរស័ព្ទដៃ​៖ ទិញ​អចលនទ្រព្យ​លឿន​ជាងគេ​
28, Dec 2019 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្វែងរក​ដោយ​ឥតគិតថ្លៃ នូវ​អចលនទ្រព្យ​ជាង ២៥,០០០ សម្រាប់​លក់ និង​ជួល តាមរយៈ​កម្មវិធី​(App) អចលនទ្រព្យ​របស់ Realestate.com.kh លើ​ទូរ​សព្ទ​ដៃ​របស់​អ្នក​។  Realestate.com.kh គឺជា​គេហទំព័រ អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​។
 
​ទាញយក​កម្មវិធី​ប្រើប្រាស់​នៅលើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Realestate.com.kh នៅថ្ងៃនេះ​ដើម្បី​អាច​ស្វែង​រទិញ និង​ជួល​អចលនទ្រព្យ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា បាន​ឆាប់រហ័ស និង​ងាយស្រួល ដោយ​មិនចាំបាច់​ចំណាយពេល​ច្រើន​។ ក្រៅពីនេះ លោកអ្នក​ក៏​អាចដាក់​លក់ ឬ​ជួល​អចលនទ្រព្យ​របស់​អ្នក​វិញ នៅលើ​គេហទំព័រ Realestate.com.kh តាមរយៈ​កម្មវិធី​ទូរស័ព្ទ​នេះ​ដោយ​មិន​គិតថ្លៃ​។​
 
​ការបន្ថែម​មុខងារ​ថ្មី​ចំនួន​២

​ក្នុងពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​យើង​បាន​បន្ថែម​មុខងារ​ថ្មី​ចំនួន​ពីរ ដើម្បី​ជួយ​សម្រួល និង​ធ្វើ​ឲ្យ​ប្រសើរឡើង ចំពោះ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់ ក្នុងការ​ស្វែងរក​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងពេល​ជាមួយគ្នានេះ ក៏​ដើម្បី​ជួយ​សម្រួល​ទៅដល់​ភ្នាក់ងារ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ដែលជា​អតិថិជន​របស់​យើង ដើម្បី​ឲ្យ​ពួកគេ​អាច​ទំនាក់ទំនង ជាមួយ​អ្នកស្វែងរក​អចលនទ្រព្យ បាន​កាន់តែ​ងាយស្រួល​។ មុខងារ​ថ្មី​ទាំងពីរ​នោះ គឺ Direct Chat និង Home Finder ហើយ​អ្នក​អាច​ប្រើប្រាស់​មុខងារ​ថ្មី​ទាំងពីរ​នេះ បាន​ទាំង​នៅលើ      គេហទំព័រ​ផ្ទាល់ និង​លើ​កម្មវិធី​ទូរស័ព្ទ​របស់​យើង​។ 
 
•​ ​Direct Chat (​ជជែក​ផ្ទាល់​)
 
​មុខងារ​ថ្មី​នេះ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាចទាក់ទង​ដោយផ្ទាល់ ជាមួយ​ភ្នាក់ងារ ឬ​ម្ចាស់​អចលនទ្រព្យ ដែល​ពួកគេ​បានជ្រើសរើស​។ វា​មាន​លក្ខណៈ​ដូចគ្នា ជាមួយនឹង​កម្មវិធី WhatsApp អីចឹង​ដែរ​។​
 
•​ ​Home Finder (​ស្វែងរក​ផ្ទះ​) 
 
​អ្នក​អាច​ស្វែងរក​អចលនទ្រព្យ ដោយ​គ្រាន់តែ​កំណត់​នៅលើ​កម្មវិធី​លើ​ទូរស័ព្ទ​របស់​យើង នូវ​អ្វីដែល​អ្នកត្រូវការ (​ដូចជា​ប្រភេទ​អចលនទ្រព្យ តំបន់ និង​ចំនួន​បន្ទប់​គេង​។​ល​។​) នោះ​កម្មវិធី​របស់​យើង នឹង​ជូនដំណឹង​ដល់​ភ្នាក់ងារ​ណា ដែលមាន​អចលនទ្រព្យ ត្រូវ​នឹង​តម្រូវការ​របស់​អ្នក​។ បន្ទាប់មក ភ្នាក់ងារ​នឹង​ទាក់ទង​ទៅ​អ្នក​វិញ​ដោយផ្ទាល់​។​
​នេះ​គឺជា​មុខងារ​សំខាន់ៗ​ចុងក្រោយ នៃ​កម្មវិធី​លើ​ទូរស័ព្ទដៃ​របស់ Realestate.com.kh៖


 
​សម្រាប់​អ្នកទិញ និង​អ្នក​ជួល​អចលនទ្រព្យ​៖

•​ ​មុខងារ​ស្វែងរក​អចលនទ្រព្យ (search engine) ល្អ​បំផុត​នៅ​កម្ពុជា​
 
​តើ​អ្នក​កំពុង​ស្វែងរក​អា​ផាត​មិន ដែលមាន​២​បន្ទប់​គេង នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​មែន​ទេ​? តើ​អ្នក​ចូលចិត្ត​ផ្ទះ​បែប​ខ្មែរ ដែលមាន​លក្ខណៈសាមញ្ញ​មែន​ទេ​? មុខងារ​ស្វែងរក​ថ្មី​អនុញ្ញាតឱ្យ អ្នក​ច្រោះ​លទ្ធផល នៃ​ការស្វែងរក​បាន​យ៉ាង​ងាយស្រួល ទៅតាម​លក្ខខណ្ឌ ដូចជា​តម្លៃ ចំនួន​បន្ទប់​គេង បន្ទប់ទឹក តំបន់​ទូទៅ និង​សូម្បីតែ​កាលបរិច្ឆេទ នៃ​ការបញ្ចប់​គម្រោង​អភិវឌ្ឍ​ថ្មីៗ​។ 
 
•​ ​ជជែក​ដោយផ្ទាល់​ជាមួយ​ភ្នាក់ងារ ឬ​ម្ចាស់​អចលនទ្រព្យ​ដែល​អ្នក​ចូលចិត្ត​
 
​មុខងារ​ជជែក​ផ្ទាល់​(Live Chat) របស់​យើង អនុញ្ញាតឱ្យ​អ្នក​ទាក់ទង​ដោយផ្ទាល់ ជាមួយ​ភ្នាក់ងារ ដែល​គ្រប់គ្រង​លើ​អចលនទ្រព្យ​ដែល​អ្នក​បានជ្រើសរើស​។ មុខងារ​នេះ គឺមាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​កម្មវិធី  WeChat, Messenger ឬ WhatsApp - ពោលគឺ​សាមញ្ញ និង​ងាយស្រួល​។ 
 
•​ ​និយាយ​ជាមួយ​ភ្នាក់ងារ​ណាមួយ​ក៏បាន ជាមួយ​មុខងារ​បកប្រែ​ភ្លាមៗ​
 
​តើ​អ្នក​បារម្ភ​ថា ភ្នាក់ងារ​ប្រហែលជា​មិនចេះ​និយាយ​ភាសា​របស់​អ្នក​មែន​ឬទេ​? មុខងារ​ជជែក​ផ្ទាល់​របស់​យើង អាច​បកប្រែ​សារ​សម្រាប់​អ្នក​បាន​ភ្លាមៗ​។ App របស់​យើង អាច​បក​ប្រែជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន​។ ដូច្នេះ​សូមកុំ​ស្ទាក់ស្ទើរ ក្នុងការ​ផ្ញើ​សារ​ទៅ​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត ពី​អចលនទ្រព្យ​ដែល​អ្នក​ចង់បាន​។​
 
•​ ​ផ្ញើ​សារ អ៊ី​ម៉ែ​ល ឬ​ហៅ​ទូរស័ព្ទ ទៅកាន់​ភ្នាក់ងារ​ដោយ​ចុច​បូ​តុង​តែម្តង​
 
App របស់​យើង​មាន​ព័ត៌មាន​លម្អិត អំពី​ភ្នាក់ងារ​ល្អៗ​ដែល​ធ្វើការ​ជាមួយ​យើង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ពិតជា​ចង់បាន​ផ្ទះ ខុន​ដូ ឬ​ដីឡូត៍ នោះ​អ្នក​អាចទាក់ទង​ទៅកាន់​ពួកគេ​បាន​តាម​មធ្យោបាយ​ច្រើនយ៉ាង​។​
 
•​ ​ស្វែងរក​អចលនទ្រព្យ​នៅ​ជិត​សាលារៀន មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​
 
​យើង​ជឿជាក់ថា គុណ​តម្លៃបន្ថែម​របស់​អចលនទ្រព្យ គឺ​ស្ថិតនៅលើ​ភាពងាយស្រួល​។ App របស់​យើង អាចជួយ​អ្នក​ក្នុងការ​សម្រេចចិត្ត​ឲ្យ​កាន់តែ​ប្រសើរឡើង នូវ​អចលនទ្រព្យ​ណាមួយ ដោយ​អនុញ្ញាតឱ្យ​អ្នកមើល​ឃើញ​ពី​ទីតាំង និង​សេវាកម្ម​ជុំវិញ ដូចជា​សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប ដែល​នៅក្បែរ​។​
 
•​ ​ប្រាប់​ភ្នាក់ងារ និង​អ្នកលក់​អចលនទ្រព្យ​នូវ​អ្វីដែល​អ្នក​កំពុង​រក​
 
​លក្ខណៈពិសេស​របស់​មុខ​ងារ​ស្វែងរក​ផ្ទះ (Home Finder) គឺ​ផ្តល់នូវ​វិធី​ដ៏​ឆ្លាត​វៃ ដើម្បី​អនុញ្ញាតឱ្យ​ភ្នាក់ងារ និង​អ្នកលក់​អចលនទ្រព្យ ដឹង​នូវ​អ្វីដែល​អ្នក​កំពុង​ស្វែងរក​។  អ្នក​គ្រាន់តែ​ប្រាប់​យើង ពី​តម្រូវការ​របស់​អ្នក (​ប្រភេទ​អចលនទ្រព្យ តំបន់ ចំនួន​បន្ទប់​គេង តាមរយៈ​មុខងារ Home Finder បន្ទាប់មក App របស់​យើង នឹង​ជូនដំណឹង​ដល់​ភ្នាក់ងារ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ភ្លាមៗ​។ អ្នក​មិនចាំបាច់​រង់ចាំ​យូរ ដើម្បី​ស្វែងរក​ផ្ទះ​ថ្មី​នោះទេ​។​
 
​សម្រាប់​ភ្នាក់ងារ និង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​

•​ ​ដាក់បញ្ចូល​អចលនទ្រព្យ​របស់​អ្នក​ដោយ​ឥតគិតថ្លៃ​

​លក់ ជួល និង​គ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក ដោយ​ឥតគិតថ្លៃ​នៅលើ App របស់​យើង​។ អ្នកប្រើប្រាស់​អី​ន​ធឺ​ណិ​ត​ជាច្រើន​នាក់ ចូលទៅ​កាន់​គេហទំព័រ Realestate.com.kh ជា​រៀងរាល់ថ្ងៃ​។ បង្កើន​ចំនួន​អ្នក​សួរ អំពី​អចលនទ្រព្យ​របស់​អ្នក​ឲ្យ​បាន​កាន់តែច្រើន តាមរយៈ​ការដាក់បញ្ចូល ផ្ទះ ដី ឬ​អចលនទ្រព្យ​ណាមួយ​របស់​អ្នក នៅលើ​គេហទំព័រ​របស់​យើង​នៅថ្ងៃនេះ ដោយ​ឥតគិតថ្លៃ​។​
 
•​ ​មាន​អ្នកមើល​ច្រើន​នាក់ ជាមួយនឹង​មុខងារ​បកប្រែ​ភ្លាមៗ​

​ការជជែក​ផ្ទាល់ (live-chat) របស់​យើង រួមមាន​មុខងារ​បក​ប្រែ​ភ្លាមៗ ដែល​អាច​បកប្រែ ទៅជា​ភាសា​ចិន អង់គ្លេស ឬ​ខ្មែរ​។ បើ​និយាយ​ពី​ភាសា គឺ​គ្មាន​ឧបសគ្គ​ទៀត​ទេ​។ ឥឡូវ​អ្នក​អាច​និយាយ​ជាមួយ​អ្នកទិញ​ណា​ក៏បាន ទោះបី​គេ​និយាយ​ភាសា​អ្វី​ក៏ដោយ​។​
 
•​ ​មិន​ខកខាន​ការលក់​ទៀត​ទេ​

App របស់ Realestate.com.kh នឹង​ផ្តល់ដំណឹង​ឲ្យ​អ្នក​ភ្លាមៗ នៅពេលដែល​អ្នកទទួល​បាន​សំណួរ ឬ​សំណូមពរ​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​ណាមួយ​របស់​អ្នក​។ មុខងារ​នេះ ក៏​រំលឹក​អ្នក​ភ្លាមៗ​។ ដូច្នេះ​អ្នកនឹង​មិន​ខកខាន​ការលក់​ឡើយ ដោយ​គ្រាន់តែ​ប្រាកដថា អ្នក​បាន​បើក​ចូល​កម្មវិធី​ទៀងទាត់ ហើយ​អ្នកនឹង​ទទួល​បានការ​ផ្តល់ដំណឹង​ទាំងអស់​។ 
 
•​ ​អចលនទ្រព្យ​ស្ថិតនៅលើ​គេ​នៅពេល​ស្វែងរក​
 
​កុំ​ឲ្យ​អ្នកទិញ / អតិថិជន​សក្តានុពល ខកខាន​ការផ្តល់ជូន​របស់​អ្នក​។ តាមរយៈ​មុខងារ Refresh នៅលើ App របស់​យើង​អចលនទ្រព្យ​របស់​អ្នក អាច​បង្ហាញ​នៅលើ​អចលនទ្រព្យ​ផ្សេងៗ​ទៀត នៅពេល​មានការ​ស្វែងរក​។ ដូចនេះ​អ្នកទិញ ក៏​អាច​មើលឃើញ​អចលនទ្រព្យ​របស់​អ្នក​បាន​ច្រើន ហើយ​មុនគេ​។​
 
•​ ​ការប្រកួតប្រជែង​ដើម្បី​ឱកាស​នៃ​ការលក់​ដ៏​ធំ​បន្ទាប់​
 
​អ្នកនឹង​មិនចាំបាច់​ត្រូវ​រង់ចាំ​អ្នកទិញ​ទៀត​នោះទេ​។ កម្មវិធី​ទូរស័ព្ទ​របស់​យើង នឹង​ផ្តល់ដំណឹង​ដល់​អ្នក នៅរ​ពេលដែល​អ្នកទិញ ប្រកាស​ពី​តម្រូវការ​របស់​ពួកគេ តាមរយៈ​មុខងារ​ស្វែងរក​ផ្ទះ​។ ប្រសិនបើ​តម្រូវការ​របស់​ពួកគេ ត្រូវ​គ្នា​ជាមួយ​អចលនទ្រព្យ​ដែល​អ្នកមាន នោះ​អ្នក​អាច​ចាប់យក​ឱកាស បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្តែ​អ្នក​ត្រូវតែ​រហ័ស ព្រោះ​មានតែ​ភ្នាក់ងារ​ចំនួន ៥ នាក់​មុនគេ​ប៉ុណ្ណោះ ដែល​អាច​ទំនាក់ទំនង ទៅកាន់​អ្នកស្វែងរក​អចលនទ្រព្យ​បាន​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com