ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វ័យ៥៨ឆ្នាំ អ្នកស្រី សាវឿន ប្រឹងច្រូតត្រកួនជ្រូក ដើម្បីផ្គត់ផ្គង់ជីវិត ក្រោយធ្វើស្រែ និងចិញ្ចឹមមាន់ មិនបានផល
× ភ្នំពេញ៖ រយៈពេល៤ឆ្នាំហើយ ដែលអ្នកស្រី ជួន សាវឿន ប្រកបរបរច្រូតត្រកួនជ្រូកនៅបឹងជើងឯក ដែលស្ថិតនៅក្នុងភូមិ រលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ត្រីវ័យ៥៨ឆ្នាំរូបនេះ និងស្វាមី បានចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែង មកចាប់យករបរច្រូតត្រកួនជ្រូកនៅភ្នំពេញវិញ ក្រោយធ្វើស្រែនិងចិញ្ចឹមមាន់ទានៅស្រុក មិនកាក់កប ។
ដើម្បីជ្រាបច្បាស់សូមស្ដាប់កិច្ចសម្ភាសរវាងកញ្ញា អ៊ុត រស្មី នៃសារព័ត៌មានថ្មីៗ និង អ្នកស្រី ជួន សាវឿន អ្នកបេះត្រកួនដូចតទៅ៖
អ្នកស្រីសាវឿន ត្រូវចាប់ផ្ដើមច្រូតត្រកួនតាំងពីម៉ោង២យប់រហូតដល់ម៉ោង១០ព្រឹក ដើម្បីឲ្យទាន់ឡានឈ្មួញមកយក។ ស្ត្រីរូបនេះបានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបាន៣-៤ម៉ឺនរៀល ដោយត្រកួនមួយដុំលក់បានតម្លៃ៤រយរៀល។ ចំណូលនេះគ្រប់គ្រាន់សម្រាប់តែការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រីសាវឿន៕
Tag:
ត្រកួន
បឹងជើងឯក
© រក្សាសិទ្ធិដោយ thmeythmey.com