ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​៖ អ្នក​ញ៉ាំ​បួស​ឆាប់​ស្រវឹង​ជាង​អ្នក​ញ៉ាំ​សាច់​
28, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការសិក្សា​ថ្មី​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ញ៉ាំ​អាហារ​បួស​គឺ​ងាយ​នឹង​ឆាប់​ស្រវឹង​ជាង​អ្នក​ដែល​ញ៉ាំ​សាច់​។ ការស្រាវជ្រាវ​នេះ​ក៏​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Clinical Medicine ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​ដាច់ មកពី Utrecht University ដែល​បានធ្វើការ​ពិសោធន៍​មួយ​ទៅលើ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​១៣​នាក់ ហើយ​បាន​ប្រាប់​រឿងនេះ​ក្នុង​សារព័ត៌មាន New York Post ទៀត​។​

 
​អ្នកចូលរួម​សិក្សា​ទាំងអស់​ត្រូវបាន​គេ​វិភាគ​រកមើល​អាកា​រៈ​ស្រវឹង​ទាំង ២៣ ដោយ​ដំបូង​ឡើង​ស្ថិតក្នុង​កន្លែង​គ្រប់គ្រង​សិន ដោយ​ពួកគេ​ត្រូវ​តម​ញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​យប់​។ បន្ទាប់មក​ពួកគេ​ត្រូ​ទៅ​ក្រៅ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​យប់ ហើយ​តាមដាន​ឥទ្ធិពល​នៃ​ភាពស្រវឹង​ដូចជា ឈឺក្បាល ញ័រ​ទ្រូង ចង្អោ បែកញើស វិលមុខ ស្រេកទឹក និង​ខ្លាច​ពន្លឺ និង​សម្លេង​។ 
 
​អ្នកចូលរួម​ទាំងអស់​ត្រូវបាន​ណែនាំ​ឲ្យ​កត់ត្រា​នូវ​អ្វីដែល​ពួកគេ​ញ៉ាំ​ខណៈពេល​កំពុងតែ​ស្ថិតក្នុង​ការសិក្សា​។ អ្វីដែល​ពួកគេ​ញ៉ាំ​ត្រូវបាន​វិភាគ​រកមើល​គុណ​តម្លៃ​ជីវជាតិ និង​ចង់​បង្ហាញថា នរណា​អាច​មានការ​កង្វះ​ជាតិ​ស័​ង្គ​សី និង​វីតាមីន B3 ឬ​អត់​។ ការ​កង្វះ​ជាតិ​ស័​ង្គ​សី​មាន​ជាប់ទាក់ទង​គ្នា​យ៉ាងខ្លាំង​នឹង​ការ​ក្អួត និង​កង្វះ​វីតាមីន B3 ដែល​រឿងនេះ​នឹងធ្វើ​ឲ្យ​ចេញ​ជា​អាកា​រៈ​ស្រវឹង​ជាមិនខាន​។ 
 
​អ្នកស្រាវជ្រាវ​បាន​កត់សម្គាល់ថា ទាំង​វីតាមីន B3 និង​ស័​ង្គ​សី​ភាគច្រើន​មាន​ក្នុង​ផលិតផល​អាហារ​សាច់សត្វ ដូច្នេះ​វា​អាច​នឹង​មិនមាន​សម្រាប់​អ្នក​ញ៉ាំ​បួស​ទេ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​ពួកគេ​គេង​នឹង​ឆាប់​ស្រវឹង​ជាង​អ្នក​ញ៉ាំ​សាច់​ដែរ​។ 
 
​វីតាមីន B3 និង​ស័​ង្គ​សី​ជា​ជីវជាតិ​ដែល​ត្រូវការ​ដើម្បី​រំលាយ​ជាតិ​អេតាណុល​របស់​គ្រឿង​ស្រវឹង ទៅជា Acetaldehyde​។ អ្នកត្រូវការ​ជីវជាតិ​ពីរ​នេះ​ជា​ចាំបាច់​ដើម្បី​រំលាយ​ជាតិ​ស្រា​។ ដូច្នេះ​វា​ពិតជា​ស្រួល​យល់​ទេ បើសិណជា​អ្នក​ខ្វះ​វា អ្នក​ពិតជា​ងាយ​នឹង​ស្រវឹង​ជោគ​ខ្លួន​ណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com