អត្ថបទពាណិជ្ជកម្ម
SingMeng Telemedia ចុះ MOU ជាមួយ Discovery New City Co., Ltd. ដើម្បី​បង្កើត​គម្រោង “​សហគមន៍​ឆ្លាត​វៃ​”
27, Dec 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ សន្និសីទ​លើក​ទី​ពីរ​នៃ​លិទ្ធ​កម្ម​វិស្វកម្ម​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ជាច្រើន​មកពី​ឧស្សាហកម្ម​សំណង់ អចលនទ្រព្យ និង​ឧស្សាហកម្ម​ទូរគមនាគមន៍​បាន​ចូលរួម ក្រោម​ប្រធានបទ កិច្ចពិភាក្សា​ព្រឹត្តិការណ៍​ពិសេស ការចេញផ្សាយ​លិទ្ធ​កម្ម​និង​វិស្វកម្ម រួមទាំង​ការបង្ហាញ​ពី​ផលិតផល​ជាក់ស្តែង ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំគ្នា និង ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។
 
​ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម ICT ដំបូង​គេ​បង្អស់ និង​មានតែ​មួយគត់​នៅ​កម្ពុជា ក្រុមហ៊ុន Cambodian SingMeng  Telemedia  Co. , Ltd. និង Discovery New City Co., Ltd.  បាន​ចុះហត្ថលេខា​លើ "​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ លើ​គម្រោង សហគមន៍​ឆ្លាត​វៃ​"​។ ភាគី​ទាំងពីរ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ផ្សារ​ទំនើប DNC និង​សហគមន៍​ឆ្លាត​វៃ​របស់  DNC មាន​អាជីវកម្ម​ប្រកប ដោយ​ភាព​ទាក់ទាញ និង​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ដ៍​អស្ចារ្យ​ប្រកបដោយ​ភាព​វៃឆ្លាត​និង​មាន​ផាសុកភាព​ខ្ពស់ ក្រោម​ស្លាក​ឈ្មោះ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​ប្រក​ដ​ដោយ​ការច្នៃប្រឌិត​ខ្ពស់ Discovery New City Co., Ltd.  
 
​គួររំលឹកថា​ក្រុមហ៊ុន SingMeng Telemedia គឺជា​ប្រតិបត្តិ​ករ​ដែលមាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ផ្អែកលើ​ទីផ្សារ​កម្ពុជា និង​មី​យ៉ាន់​ម៉ា និង​ការ​ផ្តល់នូវ​ដំណោះស្រាយ​ព័ត៌មាន​ទូទៅ​តែមួយ​សម្រាប់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ទាំងមូល​។​
 
​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​ទូរគមនាគមន៍ SingMeng Telemedia បានដាក់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​គ្របដណ្តប់​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ហើយ​ជា​ប្រតិបត្តិ​ករ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បានចាប់ផ្តើម​ដំណើរការ​បច្ចេកវិទ្យា​“ ៣ ក្នុង​១” និង​“ ដំណោះស្រាយ ICT តែមួយគត់ ” ។ 
 
​ក្រុមហ៊ុន SingMeng Telemedia ភាគច្រើន​ទទួល​គម្រោង​អចលនទ្រព្យ​ខ្នាត​ធំ​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​គម្រោង​ជាង ៤០​ធំៗ​ដូចជា គម្រោង​THE BRIDGE, One Park, Prince Edward Central Plaza, Olympia City and AXIS RESIDENCE, និង​នៅមាន​គម្រោង ជាង​១២ ធំ​ផ្សេងៗ ទៀត​ដែល​កំពុងស្ថិត​ក្នុងការ​សាងសង់​នៅឡើយ​។  
 
​គោលបំណង​ធំ​នៃ​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​គឺ​ដើម្បី​រួបរួមគ្នា​ស្ថាបនា​សំណង់​អគារ ICT បែប​ឆ្លាត​វៃ ដើម្បី​បំពេញតម្រូវការ​របស់់​មនុស្ស​សម័យថ្មី មានដូចជា​“ សហគមន៍​ឆ្លាត​វៃ​” “ អាជីវកម្ម​ឆ្លាត​វៃ​” “ សណ្ឋាគារ​ឆ្លាត​វៃ​” និង​“ ចំណត​ឆ្លាត​វៃ ”៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ គេហទំព័រ www.smtelemedia.com
​ឬ​ទាក់ទង​មក​លេខ 096 666 1888 / 089 966 888 / 023 860 666 ៕

© រក្សាសិទ្ធិដោយ thmeythmey.com